Cardiff Liverpool ជំនួប​ដែល​ទាំង​សងខាង​​សុទ្ធ​តែ​ត្រូវ​ការ​ឈ្នះ

  • 2019-04-21 09:50:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកចាត់ការ Neil Warnock សង្ឃឹម​ថា​ក្រុម Cardiff អាច​នឹង​ជៀស​ផុត​ពី​ការ​វាយប្រហារ​របស់​ហង្ស​ក្រហម Liverpool ដើម្បី​មាន​ឱកាស​អាច​សង្ឃឹម​ស្រោចស្រង់​ពី​តំបន់​ដែល​ត្រូវ​កាត់​ចោល។

Cardiff កំពុង​ឈរ​នៅ​លេខ​រៀង​ទី​១៨ និង ចាញ់​ពិន្ទុ​ក្រុម​ដែល​ស្ថិត​នៅ​តំបន់​សុវត្ថិភាព​តែ​៣​ពិន្ទុ​ប៉ុណ្ណោះ ប៉ុន្តែ​ពួកគេ​ចាញ់​ទាំង​១០​ប្រកួត​ទល់​នឹង​ក្រុម​កំពូល​ទាំង​៦ និង ជំពាក់​គ្រាប់​ស៊ុត​រហូត​ដល់ ៣៣​គ្រាប់។

រាត្រី​នេះ​ក្រុម Cardiff នឹង​បើក​ទ្វារ​ស្វាគមន៍ Liverpool ដែល​ត្រូវការ​ឈ្នះ​ដាច់ខាត​ដូច​គ្នា​ដើម្បី​បន្ត​ប្រជែង​ពាន​ជាមួយ Man City។ Cardiffបាន​ទិញ Sala ដោយ​សង្ឃឹម​ថា​នឹង​អាច​ស្រោចស្រង់​ក្លឹប​តែ​អកុសល​កីឡាករ​អាហ្សង់ទីន​​ធ្លាក់​យន្តហោះ​ស្លាប់​បាត់​មុន​នឹង​ទៅ​ដល់​ទឹកដី​ចាប​ខៀវ​ទៅ​ទៀត។

Cardiff នៅ​តែ​អាច​មាន​ឱកាស​គេច​ពី​តំបន់​កាត់​ចោល ព្រោះ​នៅ​មាន​ពិន្ទុ​ប្រកៀតប្រកិត​នឹង​ក្រុម​លេខ​១៧ Brighton នៅ​ឡើយ។ ​​

​Warnock បាន​និយាយ​ថា ចុងក្រោយ​ដែល​ខ្ញុំ​ផ្តួល​ហង្សក្រហម Liverpool គឺ​នៅ Crystal Palace កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ [នៅក្នុងឆ្នាំ ២០១៤] ។ វា​ស្ថិតនៅ​លើ​ថា​តើ​​អ្នក​មើល [គូបដិបក្ខ] របស់​អ្នក​តាម​របៀប​ណា"៕

អាន៖ បម្រាម​មិន​ឲ្យ​ទិញ​កីឡាករ​អំឡុង​ទីផ្សារ​ដោះដូរ​កីឡាករ​របស់ Chelsea ជា​រឿង​ល្អ​សម្រាប់​ក្លឹប

អាន៖ បាល់​ប៉ះសេ​​ប៉េណាល់ទី​ Messi និង Suarez ត្រូវ​បាន​គេ​​ធ្វើ​ឡើង​ដំបូង​បំផុត​តាំង​ពី​ឆ្នាំ ​១៩៥៧ ​

ប្រភព៖ BBC   ប្រែ​សម្រួល៖ សុខ លាងហ៊ត