គ្រូ​ស្វាយ​រៀង ​ថា​ឈ្នះ​ភ្នំពេញ​ក្រោន ៥-១ ​មិន​ទាន់​ជា​ប្រកួត​ល្អ​បំផុត​នោះ​ទេ​

  • 2019-04-22 02:42:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​បាន​យក​ឈ្នះ​លើ​ក្រុម​ភ្នំពេញ​ក្រោន ​ក្នុង​លទ្ធផល​គាប់​ចិត្ត ​៥-១ ​នា​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​សប្ដាហ៍​ទី​៤​។

លទ្ធផល​នេះ ​បាន​ធ្វើ​ឱ្យ​លោក Conor Nestor រីករាយយ៉ាងខ្លាំង ចំពោះអ្វីដែល​កូន​ក្រុម​ធ្វើ​បាន​។ បើ​ទោះ​ជា​ទើប​លេង​បាន​៤​ប្រកួត​មែន ប៉ុន្តែ​ក្រុម​មួយ​នេះ​កំពុង​បង្ហាញ​ថា​ពួកគេ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​ក្រុម​ដទៃ​ ព្រោះ​៤​ប្រកួត​មក​នេះ​ពួកគេ​បាន​ឈរ​នៅ​កំពូល​តារាង​ហើយ។

គ្រូ​បង្វឹក​ខាង​លើ​បាន​និយាយ​ទៀត​ថា ​កត្តា​ដែល​ធ្វើ​ឱ្យ​ក្រុម​លេង​បាន​ល្អ​យ៉ាង​នេះ គឺ​មក​ពី​លោក​មាន​កីឡាករ​ល្អ ​កីឡាករ​ល្អ ​ដែល​ចេះ​ជួយ​ក្រុម ត្រៀម​ខ្លួន​ជា​ស្រេច​មុន​ប្រកួត ​តាំង​ចិត្ត​យក​ជ័យជម្នះ​ជា​ក្រុម ​មិន​មែន​គិត​តែ​ម្នាក់​ឯង។ មួយ​វិញ​ទៀត ​លោក​ក៏​បញ្ជាក់​ថា​នេះ​ជា​កា​ចាប់​ផ្ដើម ​ហើយ​ក៏​មិន​ទាន់​អាច​ថា​ជា​ប្រកួត​ល្អ​បំផុត​សម្រាប់​ស្វាយ​រៀង​ឡើយ ព្រោះ​ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត ​ក្រុម​បាន​អភិវឌ្ឍ​ខ្លួន​រហូត៕

អត្ថបទ៖ មុន្នីរម្យ