Man Utd បង្កើត​កំណត់ត្រា​អាក្រក់​មួយ​ បន្ទាប់​ពី​ Everton លត់ ៤-០

  • 2019-04-22 11:06:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ចាញ់​ក្លឹប​ Everton ក្នុង​លទ្ធផល​ ៤ ទល់​នឹង​ ០​ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ ក្លឹប​ Manchester United បាន​បង្កើត​កំណត់ត្រា​អាក្រក់​មួយ​ ដោយ​រង​គ្រាប់​បាល់​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ក្នុង​មួយ​រដូវ​កាល​នៃ​ក្របខ័ណ្ឌ Premier League។

គិត​ត្រឹម​សប្ដាហ៍​ទី ៣៤​ នៃ​ប្រកួត​លីគ​កំពូល​អង់គ្លេស​រដូវ​កាល ២០១៨/១៩​នេះ Manchester United រង​គ្រាប់​បាល់​បាន ៤៨​គ្រាប់​ទៅ​ហើយ ខណៈ​កំណត់ត្រា​ចាស់​គឺ​កើត​ឡើង​តាំង​ពី​រដូវ​កាល ១៩៩៩/០០ និង​រដូវ​កាល ២០០១/០២ ដែល​កាល​នោះ​រង​គ្រាប់​បាល់​ចំនួន ៤៥​គ្រាប់។

ផ្ទុយ​ពី​ពេល​បច្ចុប្បន្ន​ កាល​ពី​រដូវ​កាល ១៩៩៩/០០ Manchester United ជា​ជើង​ឯក​នៃ​លីគ​កំពូល​អង់គ្លេស​ ហើយ​កាល​ពី​រដូវ​កាល ២០០១/០២ ក្លឹប​ដែល​មាន​រហស្សនាម​បិសាច​ក្រហម​នេះ ជាប់​ចំណាត់​ថ្នាក់​លេខ​ ៣។

សូម​បញ្ជាក់​ផង​ដែរ​ថា​ បន្ទាប់​ពី​ចាញ់​ Everton នៅ​កីឡដ្ឋាន​ Godison Park ក្លឹប​ Manchester United ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ៦ ដោយ​មាន ៦៤​ពិន្ទុ ខណៈ​ក្លឹប​ Arsenal ឈរ​លេខ ៤​ មាន​ ៦៦​ពិន្ទុ ស្មើ​នឹង​ក្រុម​លេខ ៥ Chelsea ហើយ​ក្លឹប​ Tottenham Hotspur ឈរ​លេខ ៣​ ដោយ​មាន ៦៧​ពិន្ទុ៕

អាន​បន្ត៖

ប្រភព៖ The Sun   អត្ថបទ៖ សេរី មង្គល