Dortmund ជាប់​លេខ ១ ខណៈ Real ជាប់​លេខ ៥ ខាង​មាន​ចំនួន​ទស្សនិកជន​ច្រើន​បំផុត​លើ​លោក

  • 2019-04-17 13:44:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម CIES Football Observatory ក្លឹប​អាល្លឺម៉ង់ Borrusia Dortmund មាន​ចំនួន​ទស្សនិកជន​ចូល​មើល​ដល់​កីឡដ្ឋាន​របស់​ខ្លួន​ជាង​គេ​ ដោយ​គិត​ជា​មធ្យម​ប្រមាណ ៨០,២៣០ ដែល​តាម​ពី​ក្រោយ​ដោយ​ក្លឹប​ Manchester United នៅ​ឈរ​លេខ ២ ហើយ​មាន​ចំនួន​ទស្សនិកជន​ជា​មធ្យម ៧៥,២១៨។

ចំណែក​ឯ​លេខ ៣​វិញ បាន​ទៅ​លើ​ក្លឹប​ Barcelona មាន​ចំនួន​ជា​មធ្យម ៧៤,៨៧៦ ហើយ​លេខ​ ៤ បាន​ទៅ​លើ​ក្លឹប​ Bayern Munich ហើយ​លេខ​ ៥​ បាន​ទៅ​លើ​ក្លឹប​ Real Madrid។

ខាង​ក្រោម​នេះ ជា​ក្លឹប​ដែល​មាន​ចំនួន​ទស្សនិកជន​ច្រើន​ជាង​គេ​ជា​មធ្យម​ក្នុង​រយៈពេល ៥​ឆ្នាំ​ចុង​ក្រោយ៖

១. Borussia Dortmund៖ មាន​ទស្សនិកជន​ជា​មធ្យម ៨០,២៣០។

២. Manchester United៖ មាន​ទស្សនិកជន​ជា​មធ្យម ៧៥,២១៨។

៣. Barcelona៖ មាន​ទស្សនិកជន​ជា​មធ្យម ៧៤,៨៧៦។

៤. Bayern Munich៖ មាន​ទស្សនិកជន​ជា​មធ្យម ៧៣,៧៨១។

៥. Real Madrid៖ មាន​ទស្សនិកជន​ជា​មធ្យម ៦៩,៨២២។

៦. Schalke៖ មាន​ទស្សនិកជន​ជា​មធ្យម ៦១,៣២៨។

៧. Arsenal៖ មាន​ទស្សនិកជន​ជា​មធ្យម ៥៩,៧៩៣។

៨. Hamburger SV (អាល្លឺម៉ង់)៖ មាន​ទស្សនិកជន​ជា​មធ្យម ៥២,០១២។

៩. Stuttgart (អាល្លឺម៉ង់)៖ មាន​ទស្សនិកជន​ជា​មធ្យម ៥២,០១២។

១០. Atlanta United (សហរដ្ឋអាមេរិក)៖ មាន​ទស្សនិកជន​ជា​មធ្យម ៥១,៥៤៧៕

អាន​បន្ត៖

Lewandowski និង​Coman ទាស់ទែង​​គ្នារហូត​ដល់​ប្រើ​ដៃ​ជើង​​ក្នុង​ពេល​ហ្វឹកហាត់

Spurs នៅ​តែ​រក​បាន​ប្រាក់​ចំណេញ​ច្រើន​ជាង​គេ​លើ​លោក ទោះ​ជា​ជះ​លុយ​យ៉ាង​ច្រើន​លើ​ស្តាត​

វីដេអូ​សារ​ឡើង​វិញ​របស់ VAR នឹង​ចាក់​ក្នុង​ទូរទស្សន៍​ធំ​ស្តាត​នៅ​វគ្គ Semi-Final FA Cup

ប្រភព៖ Sky Sports   អត្ថបទ៖ សេរី មង្គល

អត្ថបទពេញនិយម