James Milner តាំង​ចិត្ត​​គាំទ្រ​ខាង Man Utd ពេល​ជួប Man City

  • 2019-04-23 02:31:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​របស់​ Liverpool កីឡាករJames Milner បាន​និយាយ​ថា គេ​នឹង​គាំទ្រ Manchester United​ នៅ​ថ្ងៃ​ពុធ​ស្អែក​ពេល​ជួប Manchester City ប៉ុន្តែ​គេ​​នឹង​មិន​ទស្សនា​ការ​ប្រកួត​នេះ​ទេ។

​City កំពុង​គម្លាត​ពីរ​ពិន្ទុ​ក្រោម Liverpool ហើយ​នឹង​ឡើង​ទៅ​ឈរ​កំពូល​តារាងពិន្ទុ Premier League ​វិញ ប្រសិន​ពួក​គេ​អាច​យក​ឈ្នះ United​ នៅ Old Trafford។ សាកសួរ​ទៅ​កាន់ Milner ចំពោះ​ការ​គាំទ្រ United គេ​បាន​តប​ថា នេះ​ជា​លើក​ដំបូង​ដែល​គេ​គាំទ្រ​បិសាច​ក្រហម​ក្នុង​ជីវិត។ ប៉ុន្តែ​គេ​មិន​មើល​ការ​ប្រកួត​នេះ​ឡើយ​ អាច​នឹង​ទៅ​រក​បរិភោគ​អាហារ​នៅ​ខាង​ក្រៅ​ជំនួស​វិញ។

Liverpool ប៉ង​ចង់​គ្រង​ពាន​លីគ​កំពូល​របស់​អង់គ្លេស​ជា​លើក​ដំបូង​ចាប់​តាំង​ពី​រដូវ​កាល​១៩៨៩-៩០ ដោយ​ពេល​នេះ​​ពួក​គេ​មាន​៨៨​ពិន្ទុ​សម្រាប់​៣៥​ប្រកួត ឯ​ក្រុម​លោក Pep Guardiola មាន​៨៦​ពិន្ទុ​សម្រាប់​​៣៤​ប្រកួត។ ក្នុង​រដូវ​កាល​នេះ​នៅ​លីគ​ហង្សក្រម​​ទើប​តែ​ចាញ់​មួយ​ប្រកួត​ប៉ុណ្ណោះ ដោយ​សារ​ក្រុម Man City នេះ​ឯង​កាល​ពី​ខែ​មករា​លទ្ធផល ២-១៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ