សំណាង​អស់​ស្ទះ! ទិញ​ឡាន​ Ford Ranger ឈ្នះ​បាន​ Ford Ranger Raptor មួយ​គ្រឿង

  • 2019-04-23 03:51:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Sime Darby Auto ConneXion ដែល​ជា​​អ្នក​ចែក​ចាយ​ផ្ដាច់​មុខ​រថយន្ត​ Ford នៅ​ប្រទេស​ម៉ាឡេស៊ី​​បាន​បិទ​បញ្ចប់​កម្មវិធី​ “Buy a new Ranger, win a Ranger Raptor” របស់​ខ្លួន ក្រោយ​ពី​រក​ឃើញ​បុរស​មហា​សំណាង​ដែល​​ឈ្នះ​ក្នុង​កម្មវិធី​នេះ។

បុរស​ឈ្មោះ​ Shahrul Iman bin Sulaiman ​ដែល​បាន​ទិញ​រថយន្ត​ Ford Ranger XLT+ បាន​​បង្ហាញ​អារម្មណ៍​រំភើប​នឹក​ស្មាន​មិន​ដល់​ ​ហើយ​នេះ​ជា​ការ​ឈ្នះ​រង្វាន់​ដ៏​ធំ​មួយ​ក្នុង​ឆាក​ជីវិត​របស់​ខ្លួន។ កម្មវិធី​ “Buy a new Ranger, win a Ranger Raptor” បាន​ចាប់​ផ្ដើម​ពី​ខែ​តុលា​ ឆ្នាំ ២០១៨ ដល់​ថ្ងៃ​ទី ៣១ ខែ​មករា ឆ្នាំ ២០១៩ ស្រប​ពេល​នឹង​ការ​ចេញ​លក់​រថយន្ត​ Ford Ranger ស៊េរី​ថ្មី។

​​​​គួរ​ដឹង​ថា​រថយន្ត​ Ford Ranger XLT+ លក់​នៅ​ប្រទេស​ម៉ាឡេស៊ី​មាន​តម្លៃ​ប្រមាណ​ ៣០ ២៦៤ ដុល្លារ ចំណែក​ Ford Ranger Raptor វិញ​មាន​តម្លៃ​ប្រមាណ​ ៤៨ ៤៣៩ ដុល្លារ​ ឯណោះ៕

Ford Ranger Raptor

ចុចអាន៖

ប្រភព៖ paultan   ប្រែ​សម្រួល៖ សុខហេង