លេចមុខ​ការិយាល័យដឹកជញ្ជូន ឌីប៊ី ថ្មី កាន់តែជួយ​ឱ្យបានរហ័សទាន់ចិត្ត

  • 2019-04-23 08:50:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 15

ចន្លោះមិនឃើញ

កាល​ពីព្រឹក​មិញ​នេះ​ ឌី​ប៊ី សេន​ឃើរ បាន​ប្រារ​ព្ធក​ម្ម​វិធីបើកសម្ពោធ​កា​រិ​យាល័យ​ថ្មី ដែល​ជា​សាជីវកម្ម​ថ្មី​នៅក្នុង​ទីក្រុង​ភ្នំពេញ ដែល​បាន​ធ្វើ​ឡើង​នៅ​សណ្ឋាគារ Marriott Courtyard ភ្នំពេញ ។ ។

ជាមួយនឹង​កា​រិ​យាល័យ​នេះ ឌី​ប៊ី សេន​ឃើរ​ នឹង​បោះ​ជំហាន​យ៉ាងរឹងមាំ​នៅលើ​ដែនដី​នៃ​ប្រទេស​កម្ពុជា ដែល​កំពុង​តែមាន​ការលូតលាស់​នូ​វ​តម្រូវការ​ខាង​ផ្នែក​សេវាកម្ម​ដឹក​ជ​ញ្ចូ​ន​ដ៏​គួរឱ្យ​ទុកចិត្ត និង កេរ្តិ៍​ឈ្មោះ​ល្បី ក្នុង​សង្វាក់​នៃ​ការ​ផ្គត់​ផ្គង់​។​

នាយក​ប្រធាន​នៃ​តំបន់​អាស៊ី​អា​គ្នេ​យ៍​របស់​ក្រុមហ៊ុន ឌី​ប៊ី សេន​ឃើរ លោក Robert Reiter បាន​ថ្លែងថា៖ “​ការ​បើ​សម្ពោធ​កា​រិ​យាល័យ​ថ្មី គឺជា​ការបង្ហាញ​ការ​ប្តេជ្ញាចិត្ត​នៃ​ក្រុមហ៊ុន ឌី​ប៊ី សេន​ឃើរ អាស៊ី​ប៉ាស៊ីហ្វិក ដើម្បី​ធ្វើកា​រវិ​និយោគ​នៅលើ​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា។ លើសពី​នេះ​ទៅទៀត កា​រិ​យាល័យ​ថ្មី​មួយ​នេះ នឹង​ជា​ឧបក​រណ៍​ក្នុង​ការបង្កើន​អាជីវកម្ម និងសម្រាប់​ការបើក​ឱ​កាស​ក្នុង​ការសម្រួល​ការ​ដឺ​កជ​ញ្ចូ​ន​តាមផ្លូវ អាកាស ផ្លូវទឹក និង​ផ្លូវគោក​ផងដែរ ។​”​

លើសពី​នេះ​ទៅទៀត លោក Andy Lim នាយក​ប្រត្តិបត្តិ​ប្រចាំ​ប្រទេស​វៀ​ត​ណា​ម និង កម្ពុជា បាន​បញ្ជាក់​បន្ថែម​ពី​អត្ថប្រយោជន៍​នៃ​ឧស្សាហកម្ម​ដឹក​ជ​ញ្ចូ​ន ។ គាត់​បាន​និយាយថា៖​“​ទ​ន្ទឹ​មនឹង​ការ​វិ​វ​ត្តិ​ទៅកាន់​ភាព​ឌីជីថល​ និង​ស្វ័​យ​ប្រវត្តិ​កម្ម​របស់​អាជីវកម្ម​ជាច្រើន​នៅលើ​ពិ​ភព​លោក ក្រុមហ៊ុន ឌី​ប៊ី សេន​ឃើរ ក៏​កំពុង​ផ្លាស់ប្តូរ​ពី​ការផ្តល់ និង ដឹក​ជ​ញ្ចូ​ន​ទំនិ​ញ​តាម​បែប​បុរាណ​របស់​ខ្លូន ។ ខ្ញុំ​មាន​មោទន​ភាព​ក្នុង​ការ​ប្រកាសថា វត្តមាន​របស់ ឌី​ប៊ី សេន​ឃើរ​នឹង​ដើរតួរ​នាទី​ក្នុង​ការដឹកនាំ​សេវាកម្ម​ដឹក​ជ​ញ្ចូ​ន​ទៅ​អនាគត​ទូទាំង​ប្រទេស។​”​

កា​រិ​យាល័យ​ឌី​ប៊ី​សេន​ឃើ​រ​មាន​ទីតាំងនៅ​៖​ ផ្ទះ​លេខ ៧៨ ជា​ន់ទី​៧ (​អាគារ ទី​ថៃ​ហេង​ឡុង​) ផ្លូវ​ម៉ៅ​សេទុង សង្កាត់​បឹងត្របែក ខណ្ឌ ចំការមន រាជធានី ភ្នំពេញ៕

អត្ថបទ៖ ថា ម៉ាលីដា