Tesla ចុះ​ទៅ​សើរើ​រក​ការ​ពិត​ភ្លាមៗ ​ក្រោយ​ល្បី​រឿង​ឆេះ​រថយន្ត Model S នៅ​សៀងហៃ

  • 2019-04-24 01:56:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla របស់​សហរដ្ឋអាមេរិក​ត្រូវ​បាន​រាយការណ៍​ថា​កំពុង​ចុះ​ទៅ​ស៊ើបអង្កេត​ជុំវិញ​ករណី​ចែកចាយ​វីដេអូ​បង្ហាញ​ពី​រថយន្ត​របស់​ខ្លួនដែល​សុខ​បាន​ផ្ទុះ​ឆេះ​នៅ​ក្នុង​ទីក្រុង​សៀងហៃ ប្រទេស​ចិន។

ក្នុង​សេចក្តី​ថ្លែងការណ៍​បញ្ជាក់​ថា​ក្រុមហ៊ុន​កំពុង​បញ្ជូន​ក្រុម​ការងារ​ឲ្យ​ចុះ​ទៅ​ត្រួតពិនិត្យ​បញ្ហា​នេះ ដោយ​លទ្ធផល​ពុំ​មាន​ការ​បង្ក​គ្រោះថ្នាក់​ឬ​បាត់បង់​ជីវិត​បុគ្គល​ណា​ម្នាក់​ទេ ជា​រួម​ត្រឹម​ការ​ខូចខាត​តែ​រថយន្ត​ប៉ុណ្ណោះ។ ជុំវិញ​ដើម​ចម​នៃ​ការ​ផ្ទុះ​ឆេះ​ដ៏​គួរ​ឲ្យ​សង្ស័យ ក៏​កំពុង​ស្ថិត​ក្រោម​ការ​ឃ្លាំមើល ត្បិត​អី​ Tesla មិន​បាន​បញ្ជាក់​ពី​សេរ៊ី​រថយន្ត​ជាក់លាក់ តែ​តាម​ការ​ឲ្យ​ដឹង​លើ​បណ្តាញ​សង្គម​ថា​ជា Model S។

ការ​ថ្លែង​បញ្ជាក់​លើ​បណ្តាញ​សង្គម Weibo ក្រុមហ៊ុន Tesla បាន​សរសេរ​ថា៖ "ក្រោយ​សិក្សា​ពី​រឿង​ហេតុ​ដែល​បាន​កើត​ឡើង​ក្នុង​ទីក្រុង​សៀងហៃ យើង​បាន​ប្រញាប់​បញ្ជូន​ក្រុម​ការងារ​ឲ្យ​ទៅ​ត្រួតពិនិត្យ​ភ្លាមៗ​កាល​ពី​យប់មិញ ហើយ​យើង​កំពុង​ទាក់ទង​យ៉ាង​សកម្ម​ទៅ​កាន់​នាយកដ្ឋាន​ពាក់ព័ន្ធ​និង​យោង​តាម​ព័ត៌មាន​ច្បាស់ការ​បច្ចុប្បន្ន ពុំ​មាន​នរណា​រង​គ្រោះ​ទេ"។

រំឭក​ថា​វីដេអូ​នោះ​បាន​ចែកចាយ​ពេញ​បណ្តាញ​សង្គម​ភ្ល្លូកទឹកភ្លូកដី ដោយ​ឃើញ​រថយន្ត​ពណ៌​ស​មួយ​គ្រឿង​កំពុង​ចត​ចោល ហើយ​សុខៗ​ក៏​ស្រាប់​តែ​ហុយ​ផ្សែង​ចេញ​មក រហូត​ផ្ទុះ​ឆេះ​បែក​ក្រឡា​ភ្លើង​នៅ​នឹង​កន្លែង ហើយ​ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​យប់​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។

ទស្សនាវីដេអូខាងក្រោម៖

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ BBC   ប្រែ​សម្រួល៖ កៅ រក្សា