Man Utd ដាក់​ក្រុម​ការងារ​ឲ្យ​តាម​ដាន​​គ្រាប់​ពេជ្រ​កំពុង​ច្នៃ​របស់​ព័រទុយហ្គាល់ Joao Felix

  • 2019-04-24 03:29:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Manchester United បាន​បញ្ជូន​ក្រុម​ការងារ​ឲ្យ​ទៅ​មើល​ខ្សែ​ប្រយុទ្ធ​របស់ Benfica កីឡាករ Joao Felix អំឡុង​​ពេល​លេង​ទល់​នឹង​ក្រុម​ Maritimo កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ។

កីឡាករ​វ័យ​១៩​ឆ្នាំ​បាន​​ក្លាយ​ជា​គោលដៅ​ពិសេស​សម្រាប់​ក្រុម​ធំ​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​ក្នុង​រដូវ​ក្ដៅ​នេះ ក្នុង​នោះ Juventus និង Manchester City ក៏​​បាន​ដាក់​ការចាប់​អារម្មណ៍​ ដោយ​តម្លៃ​ទិញ​ផ្ដាច់​កុងត្រា​របស់​គេ​គឺ​១០៤​លាន​ផោន។ United បាន​ឃ្លាំ​មើល​​ការ​រីកចម្រើន​របស់ Felix អស់​រយៈពេល​ជាង​១​ឆ្នាំ​មក​ហើយ ប៉ុន្តែ​គេ​ទើប​តែ​បង្ហាញ​ភាព​ចាស់​ទុំ​នៅ​​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ។

ក្រុម​ការងារ​របស់ Man Utd លោក Joao Ferreira និង Simon Wells​ បាន​ទៅ​អង្គុយ​មើល​ការ​លេង​របស់ Felix ជាមួយ​ក្រុមMaritimo។ ប្រកួត​នេះ​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​​រក​បាន​ពីរ​គ្រាប់ ក្នុង​ជ័យជម្នះ ៦-០។ Juventus ធ្លាប់​បាន​និយាយ​​ជាមួយ​តំណាង​របស់ Felix ខណៈ Man City បាន​ធ្វើ​ការ​ឃ្លាំ​មើល​ជា​បឋម បន្ទាប់​ពី​រូប​គេ​បង្ហាញ​សមត្ថភាព​ល្អ​រក​បាន Hat-Trick ទល់​នឹង Eintracht Frankfurtនៅ Europa League៕ ​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ