ឡូយបាត់ ខេមរៈ សិរីមន្ត រូបរាងកាន់តែប្រែប្រួល មានសាច់ដុំកង់ៗ ហាប់ណែនក្ដន់!
- 2019-04-24 04:23:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡូយបាត់ ខេមរៈ សិរីមន្ត រូបរាងកាន់តែប្រែប្រួល មានសាច់ដុំកង់ៗ ហាប់ណែនក្ដន់!
ចន្លោះមិនឃើញ
លោក ខេមរៈ សិរីមន្ត ស្ថិតក្នុងវេលាកាន់ទុក្ខប្អូនស្រី ខេមរៈ ស្រីពៅ ដែលបានស្លាប់កាលពីចុងខែមករា។ ក្នុងវេលានេះ សិរីមន្ត មិនទទួលការងារសិល្បៈទាំងអស់ដោយសុខចិត្តចោលកម្មវិធីជាច្រើនសរុបទឹកប្រាក់ប្រមាណ ១៥ម៉ឺនដុល្លារ។ យ៉ាងណា ក៏ដោយ លោកមិនភ្លេចរឿងហាត់ប្រាណពង្រឹងសុខភាព ពង្រឹងរាងកាយឡើយ រហូតដល់លោកមានសាច់ដុំកាន់តែធំជាងមុន។
ការប្រែប្រួលនេះ គេបានរកឃើញតាមរយៈរូបភាពប៉ុន្មានសន្លឹកដែលបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក ដែលបង្ហាញថា លោកមានកាយរឹងមាំ ព្រោះតែមានសាច់ដុំហាប់ណែនល្អ។ ទិដ្ឋភាពនោះ ប្រិយមិត្តអ្នកគាំទ្រជាច្រើន បានភ្ញាក់ផ្អើលចំពោះការប្រែប្រួលរូបរាងរបស់តារាសំណព្វចិត្ត ដែលមានសាច់ដុំកង់ៗសមជាបុរស មើលទៅកាន់តែសង្ហាជាងមុន ខណៈអ្នកគាំទ្រទប់មិនសរសើរមិនបាន។ ការប្រែប្រួលនេះ តាមព័ត៌មាន គឺជាលទ្ធផលបានពីការហាត់ប្រាណទៀងទាត់នៅនឹងផ្ទះផ្ទាល់ខ្លួនតែម្ដងរបស់តារាចម្រៀងមកពីខេត្តកំពង់ចាម។
តោះ...មើល idol ទាំងអស់គ្នា ក្រែងកើតចិត្តចង់ហាត់តាម!