កៀកថ្ងៃមែនទែន លេចចេញការផ្តល់ជូនខ្លឹមៗក្នុងពិព័រណ៍លំនៅដ្ឋានឆ្នាំនេះឡើងទាក់ទាញខ្លាំងម៉ង

  • 2019-04-24 05:13:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិព័រណ៍​លំនៅ​ដ្ឋាន​កម្ពុជា​ដ៏​ធំ​បំផុត​ប្រចាំ​ឆ្នាំ ឬ Home & Lifestyle Expo 2019 ដែល​ប្រមូល​ផ្តុំ​គម្រោង​ធំ​ៗ និង​ក្រុមហ៊ុន​ល្បី​ឈ្មោះ​ជា​ង​ ១០០ក្រុមហ៊ុន បាន​ចាប់ផ្តើម​ប្រកាស​ពី​ការ​ផ្តល់​ជូន​ពិសេស​ខ្លឹមៗ ​ក្នុង​កម្មវិធី​ហើយ កាល​ពី​ម្សិលមិញ​នេះ​តាម​រយៈ​គេហទំព័រ​ខ្លួន ក្រុមហ៊ុន Realestate.com.kh ដែល​ជា​អ្នក​ផ្តួច​ផ្តើម​រៀប​ចំ​ព្រឹត្តិការណ៍​នេះ​ឡើង។

នៅ​សល់​តែ​មួយ​ ១គត់ប៉ុណ្ណោះ ​ពោល​គឺ​នៅ​ថ្ងៃ​ទី​សុក្រ​ ទី ២៦ និង សៅរ៍​ ទី២៧ មេសា ២០១៩​នេះ ពិព័រណ៍​លំនៅដ្ឋាន​កម្ពុជា​ នឹង​សម្ពោធ​ចាប់​ផ្តើម​ហើយ ​នៅ​កោះ​ពេជ្រ ចាប់​ពី​ម៉ោង ១០​ព្រឹក​ដល់ ៧ល្ងាច ។ នេះ​ជា​ព្រឹត្តិការ​អចលន​ទ្រព្យ​ដ៏​ធំ​បំផុត​សម្រាប់​ឆ្នាំ២០១៩ និង​ជា​វេទិកា​ទិញ​លក់​អចលនទ្រព្យ​ឈាន​មុខ​គេ​នៅ​កម្ពុជា។

ចំណេញ​ត្រង់​ថា ចូល​តែ​ម្តង​អាច​ទស្សនា​បាន​ជិត​១០០​គម្រោង ក្នុង​ពេល​តែ​មួយ ​ចំណែក​អ្នក​ទិញ​នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ពិសេស​រហូត​ដល់ ២០%។ សូម​ចុះ​ឈ្មោះ​ចូល​រួម​ឥលូវ​នេះ ដើម្បី​ទទួល​បាន ឱកាស​ឈ្នះ​រង្វាន់​ជាច្រើន​ទៀត​ពី​កម្មវិធី ។

ការ​ផ្តល់​ជូន​ពិសេស​ខ្លះៗ ក្នុង​រយៈពេល​ ២ថ្ងៃ​ នៃ​ព្រឹត្តិការណ៍​នេះ​មាន​​​ដូចជា​ ៖

  • អតិថិជន​ដំបូង​​គេ​បង្អស់​ដែល​ទិញ​គម្រោង​អចលនទ្រព្យ​ណា​មួយ​ក្នុង​ពិព័រណ៍​នេះ នឹង​ទទួល​បាន កង់​អេឡិចត្រូនិក​ដ៏​ទំនើប​ស្រស់​ស្អាត​មួយ (E-Bike)

  • នឹង​មាន​ការ​ផ្តល់​ជូន​រង្វាន់​ជា​ច្រើន ដូច​ជា​ទូរសព្ទ Samsung , JBL Speaker, Power Banks , អាវយឺត , Free ស្នាក់​នៅ​សណ្ឋាគារ​, សំបុត្រ​យន្ត​ហោះ, និង Free Home internet ពេញ​មួយ​ឆ្នាំ ។

  • Arakawa Residence នឹង​លក់​ក្នុង​តម្លៃ​ពិសេស Studio unit តម្លៃ​ចាប់ពី ២៨០០០ដុល្លារ និង យូនីត ២បន្ទប់គេង តម្លៃ​ចាប់ពី ៥៦០០០ដុល្លារទៅ

  • Prince Real Estate នឹង​ដាក់​លក់ យូនីត​ក្នុង​តម្លៃ​ពិសេស​ចាប់​ពី ៧៩៩ដុល្លារ ក្នុង​មួយ​ខែ

  • R&F Cambodiaនឹង​ផ្តល់​ជូន​ការ​បញ្ចុះ​តម្លៃ ១០%

  • ក្រុមហ៊ុន​រថយន្ត NISSAN នឹង​ចែក​កាហ្វេ Free ហើយ​បើក​ឲ្យ​​សាក​ល្បង​បើក​ឡាន​សេរី​ថ្មី​បំផុត​របស់ NISSANដោយ​ផ្ទាល់ (​Test Drive) ។

  • សិក្ខាសាលា​ លើ​ប្រធាន​បទ​ទាក់ទង​នឹង​វិស័យ​អចលនទ្រព្យ​ធុរ​កិច្ច និង​ច្បាប់​កម្មសិទ្ធិ​នៅ​កម្ពុជា ​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​បច្ចុប្បន្ន និង​អនាគត ដោយ​អ្នក​ជំនាញ​ល្បីៗ។

  • ក្រៅ​ពី​នេះ​នៅ​មាន​ការ​ផ្តល់​ជូន​ពិសេសៗ​ជា​ច្រើន​ទៀត​ពី​ក្រុមហ៊ុន​ចូល​រួម​ក្នុង​ពិព័រណ៍ និង​សកម្មភាព​កម្សាន្ត​ជាច្រើន​ទៀត។

ចំណាយ​ពេល​ចុង​សប្តាហ៍​ដើរ​មើល​ផ្ទះ​ល្អ​ៗ​នៅ​ក្នុង​ពិព័រណ៍​ពីរ​ថ្ងៃ អ្នក​នឹង​ទទួល​បាន​ជម្រើស​លំនៅដ្ឋាន កាន់​តែ​ប្រសើរ​សម្រាប់​អនាគត។

អ្នក​ដែល​កំពុង​ចង់​ទិញ​ផ្ទះ ឬ វិនិយោគ​លើ​អចលនទ្រព្យ កុំ​ខាន​ឲ្យ​សោះ!

ទៅ​ស្វែង​រក​ជម្រើស​លំនៅដ្ឋាន​ល្អ​ៗ​នៅ​ក្នុង ពិព័រណ៍​លំនៅ​ដ្ឋាន​កម្ពុជា ( Home & Lifestyle Expo)​ឆ្នាំ២០១៩ នៅ​ថ្ងៃ​ទី ២៦-២៧ មេសា​នេះ ទាំង​អស់​គ្នា៕

អត្ថបទ៖ លីដា