Inter ចង់​យក Sanchez មក​អ៊ីតាលី​វិញ តែ​ទម្លាក់​ប្រាក់​ឈ្នួល​តិច​ទៅ​ព្រោះ​ធ្លាក់​ជើង​ហើយ

  • 2019-04-26 02:22:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប Inter Milan បាន​ដាក់​ការ​ចាប់​អារម្មណ៍​​ចង់​ទិញ​យក​ខ្សែ​ប្រយុទ្ធ Alexis Sanchez ដែល​លែង​ជា​ជម្រើស​របស់ Manchester United ប៉ុន្តែ​ទាមទារ​ឲ្យ​រួប​គេ​ទម្លាក់​ប្រាក់បៀវត្សរ៍​របស់​ខ្លួន។

​កីឡាករ​សញ្ជាតិ​ឈីលី​វ័យ​៣០​ឆ្នាំ​ទទួល​បាន​ថ្លៃ​នឿយហត់​៥០៥ ០០០​ផោន​ក្នុង​មួយ​សប្ដាហ៍ ចាប់​តាំង​ចាក់ចេញ​ពី​ក្លឹប Arsenal កាល​ពី​ខែ​មករា ឆ្នាំ ២០១៨។ Sanchez រក​បាន​តែ​៣​គ្រាប់​ប៉ុណ្ណោះ​ក្នុង​ Premier League ក្នុង​រយៈពេល​ជាង​១​ឆ្នាំ​នៅ United ហើយ​លោក Ole Gunnar Solskjaer ក៏​ចង់​ធ្វើ​ការ​រុះរើ​ក្លឹប​ឡើង​វិញ​នៅ​រដូវ​ក្ដៅ​​នេះ។

​តាម​ការ​ចុះ​ផ្សាយ​របស់ Independent បាន​សរសេរ​ថា​ ក្លឹប​យក្ស​នៅ Serie A គឺ Inter Milan សង្ឃឹម​នឹង​អាច​យក Sanchez ត្រលប់​មក​កាន់​ទឹក​ដី​នៃ​ប្រទេស​អ៊ីតាលី​វិញ ដោយ​កាល​ពី​មុន​រូប​គេ​ជា​​អតីត​កីឡាករ​របស់ Udinese។ ប៉ុន្តែ Inter នឹង​មិន​ទិញ Sanchez ដាច់​ខាត ប្រសិន​បើ​គេ​ចង់​បាន​ប្រាក់​ឈ្នួល​ស្មើ​ដូច​នៅ United៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ