ជីដូនមួយ Gerrard ជួយ Liverpool ​យក​ឈ្នះ Man City លើក​ពាន FA Youth Cup

  • 2019-04-26 03:28:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បងប្អូន​ជីដូនមួយ​របស់ Steven Gerrard គឺ​កីឡាករ Bobby Duncan អាច​រក​បាន​គ្រាប់​បាល់​ជួយ យុវជន Liverpool ឈ្នះ​ពាន FA Youth Cup ទល់​​នឹង​​យុវជន Manhcester City។

កីឡាករ Nabil Touaizi ជា​អ្នក​រក​គ្រាប់​ដំបូង​ឲ្យ Man City នាំ​មុខ​ក្នុង​វគ្គ​ទីមួយ ប៉ុន្តែ​ Liverpool បាន​តាម​ស្មើ​វិញ​ដោយ​មាន​ការ​ទាត់​បញ្ចូល​ទី​ពី​កីឡាករ Duncan។ លទ្ធផល ១-១ បែប​នេះ​ បាន​រុញ​ឲ្យ​ក្រុម​ទាំង​ពីរ​បន្ថែម​ម៉ោង រហូត​ឈាន​ដល់​​ប៉េណាល់ទី។

តាម​រយៈ​ការ​ទាត់​ប៉េណាល់ទី Liverpool បាន​យក​ឈ្នះ Man City ៥-៣។ នេះ​គឺ​លើក​ទី​៤ហើយ​ដែល​យុវជន Liverpool ឈ្នះ​ពាន FA Youth Cup ដោយ​លើក​ដំបូង​ឈ្នះ​ក្នុង​ឆ្នាំ​១៩៩៦៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ