អស្ចារ្យ​ណាស់! លេខា​ទី​៣​ស្ថាន​ទូត​ជប៉ុន​នៅ​កម្ពុជា បង្ហាញ​សមត្ថភាព​លេង​ចាប៉ី​ដង​វែង ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង

  • 2019-04-27 02:42:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជនជាតិ​ជប៉ុន​ម្នាក់​ហើយ​ម្នាក់​ទៀត បាន​បង្ហាញ​មនោសញ្ចេតនា និង​ការ​ស្រឡាញ់ ភាសា និង​វប្បធម៌​ខ្មែរ រាប់​ចាប់​តាំង​ពី​សាមញ្ញជន ក្នុង​នោះ​សូម្បី​តែ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ឯកឧត្ដម Horinouchi ក៏​បាន​រៀន​សូត្រ​ពី​ភាសា​ខ្មែរ និង​វប្បធម៌ ប្រវត្តិសាស្ត្រ​ខ្មែរ​ដែរ ហើយ​ជា​រឿយ គេ​ឃើញ​ឯកឧត្ដម​តែង​ចេញ​មុខ​និយាយ​ភាសា​ខ្មែរ​ជូន​ពរ​ប្រជាជន​កម្ពុជា​ក្នុង​ឱកាស​ពិសេស​ៗ ដូច​ជា​បុណ្យ​ចូល​ឆ្នាំ​ជា​ដើម។

មិន​ត្រឹម​តែ​ប៉ុណ្ណឹង មន្ត្រី​ក្រោម​ឱវាទ​របស់​ឯកឧត្ដម រាប់​ចាប់​តាំង​ពី​លេខា​ស្ថានទូត ទី១ ទី២ និង​ទី​៣ ជា​ដើម សុទ្ធ​ចេះ​ចាំ​ភាសា​ខ្មែរ ប្រវត្តិសាស្ត្រ​ខ្មែរ​បាន​ល្អ។ ជាក់​ស្ដែង​ព្រឹក​ថ្ងៃ​នេះ លេខា​ទី​៣​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា លោក Inuboshi Kensuke ក៏​បាន​បង្ហាញ​ទៀត​ថា លោក​ចូល​ចិត្ត ខ្មែរ ទាំង​ភាសា ប្រវត្តិសាស្ត្រ​ខ្មែរ រួម​ទាំង​តន្ត្រី​ខ្មែរ​ផង។

លោក Inuboshi Kensuke លេខា​ទី​៣​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា

លោក ថា លោក​បាន​មក​ធ្វើ​ការ​នៅ​កម្ពុជា ២ឆ្នាំ​កន្លះ​ហើយ ហើយ​២​​ឆ្នាំ លោក​បាន​ខិត​ខំ​រៀន​ភាសា និង​ប្រវត្តិសាស្ត្រី រួម​ទាំង​តន្ត្រី។ "អ្វី​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​ជាង​គេ គឺ​ឧបករណ៍​តន្ត្រី​ខ្មែរ នេះ​ជា​ចាប៉ី​ដង​វែង ឥឡូវ​នេះ ខ្ញុំ​សាក​ល្បង​ចាប៉ី​ដង​វែង បទ "ផាត់​ជាយ" សូម​រីករាយ​ស្ដាប់ និង​អធ្យាស្រ័យ​បើ​មាន​កំហុស​ដោយ​ប្រការ​ណា​មួយ។ សូម​អរគុណ!”។ លោក Inuboshi Kensuke។

តោះ...ទស្សនា​សមត្ថភាព​របស់​លេខា​ទី​៣​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ជា​ឧបករណ៍​តន្ត្រី​ខ្មែរ​ទាំង​អស់​គ្នា

អត្ថបទ៖ ទារិកា

អត្ថបទថ្មី