ឆាប់ៗនេះ! កម្ពុជា នឹងសាកល្បងចេញផ្សាយសេវា 5G
- 2019-04-28 08:48:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆាប់ៗនេះ! កម្ពុជា នឹងសាកល្បងចេញផ្សាយសេវា 5G
ចន្លោះមិនឃើញ
ប្រធានក្រុមហ៊ុន ហួវ៉ៃ ថេកណូឡូជីប្រចាំតំបន់អាស៊ីអាគ្នេយ៏ បានមានប្រសាសន៍ថា ប្រទេសកម្ពុជា ជាប្រទេសទីមួយហើយនៅក្នុងតំបន់អាស៊ានដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអភិវឌ្ឍទៅលើបច្ចេកវិទ្យាថ្មីគឺ 5G ។ នេះបើតាមព័ត៌មានដែលចុះផ្សាយលើគេហទំព័រសម្តេចនាយករដ្ឋមន្រ្ដី ហ៊ុន សែននាថ្ងៃទី ២6 ខែឧសភានេះ។
លោក វ៉ុ វ៉ៃតាវ ប្រធានក្រុមហ៊ុនក៏បានបន្ថែមទៀតថា វិស័យឌីជីថលនេះ គឺពិតជាអាចជួយដល់វិស័យអប់រំនៅក្នុងប្រទេសកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាផងដែរ។
ជាងនេះទៀត ក្រុមហ៊ុននឹងសហការជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងបន្តពង្រឹងបន្ថែមជាមួយនឹងស្ថាប័ននានាទៅលើវិស័យឌីជីថលនៅកម្ពុជាឲ្យកាន់តែទូលំទលាយ។
សូមបញ្ជាក់ផងដែរថា បណ្ដាប្រទេសធំៗនៅលើពិភពលោក មាន ចិន កូរ៉េ រុស្ស៊ី សហភាពអឺរ៉ុប និងបណ្ដាប្រទេសដទៃទៀត កំពុងត្រៀមខ្លួនក្នុងការដាក់ឲ្យប្រើប្រាស់បច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ទី៥ (5G)។
ខណៈដែលក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំមួយរបស់វៀតណាម បានធ្វើការសាកល្បងបានសម្រេចនូវការចេញផ្សាយសេវា 5G បានសម្រេច ក្នុងតំបន់ Hoàn Kiếm នៃទីក្រុងហាណូយ កាលពីពេលថ្មីនេះ រីឯប្រទេសថៃ ក៏បានសាកល្បងបានសម្រេចដូចគ្នាផងដែរ៕
ដូចនេះ នៅក្នុងពេលខាងមុខឆាប់ៗនេះ ប្រទេសកម្ពុជា ក៏នឹងធ្វើការសាកល្បងនូវការចេញផ្សាយសេវា 5G ផងដែរ៕