ផ្លូវការហើយ! ឱក សុគន្ធកញ្ញា ​និងម្ចាស់ចិត្តដឹកដៃគ្នាចូលរោងជ័យនៅខែក្រោយ មុខមេបាទំាងសងខាង

  • 2019-04-29 01:56:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កំពូល​តារា​ចម្រៀង ឱក សុគន្ធ​កញ្ញា ​បាន​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​របស់​ខ្លួន​ភ្ញាក់​ផ្អើល​ម្ដង​ហើយម្តងទៀត ​នៅ​ពេល​បង្ហោះ​រូបថត Pre-Wedding ​ជាមួយ​ប្អូន​ប្រុស​ថៅ​កែ​ហង្ស​មាស គឺ​លោក អុឹង សុខ​លី ​នៅ​លើ​ទឹក​ដី​ខេត្ត​សៀម​រាប​ ជាហេតុធ្វើឲ្យម្នាក់ៗអន្ទះសារចង់ដឹងថ្ងៃចូលរោងជ័យយ៉ាងពិតប្រាកដរបស់គូស្នេហ៍១គូនេះ។

ជាក់ស្តែងក្រោយរូបថតជាច្រើនសន្លឹក​បាន​ធ្លាយ​ចេញជាបន្តបន្ទាប់នៅ​លើបណ្តាញសង្គមផ្លូវការរបស់គូស្នេហ៍១គូនេះ ដោយបង្ហាញថា​ម្ចាស់​បទ "ក្រោក​ឈរ​" ​បានគ្រងសម្លៀក​បំពាក់​ប្រពៃណី ​យ៉ាង​ស្រស់​ស្អាត​អមជាមួយនឹងថ្ងៃកំណត់យ៉ាងពិតប្រាកដនៃការរៀបអាពហ៍ពិពាហ៍របស់អ្នកទាំំង២ គឺនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩​ នៅឯសណ្ឋាគារសុខាភ្នំពេញ ឯភ្ញៀវដែលនឹង​ចូលរួម ក៏រំពឹងថាមានអ្នកមុខអ្នកមាត់ថ្នាក់មន្ត្រីជាន់ខ្ពស់ផងដែរ។

បើ​គិត​ត្រលប់​មក​វិញពួកគេទាំង២បានភ្ជាប់ពាក្យជាមួយគ្នាតាំងពីខែឧសភា ឆ្នាំ២០១៧ មកម៉្លេះ​ ​ហើយតារា​រូប​នេះ​ពិត​ជា​បាន​រក្សា​ការ​សន្យា​ពិត​មែន ​ថា​ខ្លួន​នឹង​រៀប​ការ​មិន​ឲ្យ​លើស​​អាយុ​៣២​ឆ្នាំ​ឡើយដូចដែលធ្លាប់លើកឡើង ខណៈ​ពេល​នេះ​តារា​រូប​នេះ​ស្ថិត​ក្នុង​វ័យ​៣១​ឆ្នាំ​នៅ​ឡើយ។

​អ្នក​គាំ​ទ្រ​របស់​តារា​ស្រី​ពូ​កែ​រក្សា​ប្រជាប្រិយ​ភាព​រូប​នេះ​បាន​ជូន​ពរ​ និង​ចង់​ឃើញ​​អាពាហ៍ពិពាហ៍​របស់​តារា​ចម្រៀង​​ប្រ​ចាំ​ផលិត​កម្ម​ហង្ស​មាសពោរពេញទៅដោយសុភមង្គលជាមួយនឹងម្ចាស់ចិត្តជារៀងរហូត។​​​

ពិសេសបើតាមប្រភពជិតស្និទ្ធរបស់តារាស្រីរូបនេះសុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ថាការស្រឡាញ់គ្នាស្ងាត់ៗ មិនមែនមានន័យថា ខ្លាចបែកគ្នាទៅខ្មាសគេអីនោះទេ តែមិនចង់ឱ្យគេដឹងឮច្រើន សុខចិត្តថាឱ្យស្រឡាញ់គ្នាស្ងាត់ទៅណាមកណា ធម្មតាៗទៅបានហើយ ទើបអាចដល់ត្រើយបានយូរអង្វែង មិនចាំបាច់បង្អួតគេឯងពេកទេ។ ពេលខ្លះវាមិនមែនជាការលាក់បាំងអ្នកណាទេ តែក៏យល់ថា មិនមានសាច់ការអ្វី ត្រូវប្រាប់គេឯងដែរ ព្រោះការស្រឡាញ់នេះ ជារឿងឯកជនបស់មនុស្សស្រលាញ់គ្នា។ នេះបើតាមសម្តីប្រភពសុំមិនបញ្ចេញឈ្មោះបញ្ជាក់ខាងលើ៕

ទស្សនារូបភាពខាងក្រោម៖

រូបភាពយកពី FB​ ៖ លោក អុឹង សុខលី

អត្ថបទ៖ សិរីរត្នន៍