ពលរដ្ឋរាប់ពាន់នាក់ផ្ទុះការខឹងសម្បារ ងើបតវ៉ាប្រឆាំងបត្យាប័នថ្មីរបស់ចិន

  • 2019-04-29 02:27:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាជន​រាប់​ពាន់​នាក់ បាន​ផ្ទុះ​ការ​តវ៉ា​នៅ​ក្នុង​ទីក្រុងហុងកុង​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ជុំវិញ​ការ​ស្នើ​សុំ​បង្កើត​ច្បាប់​បត្យាប័ន​ថ្មី​ដែល​អនុញ្ញាត​ឲ្យ​ជនល្មើស​ត្រូវ​បញ្ជូន​ទៅ​កាន់​ចិន​ដី​គោក​ដើម្បី​កាត់​ក្ដី។

យោង​តាម​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន Reuters ឲ្យ​ដឹង​ថា ប្រជាជន​ប្រមាណ​ជា ២២ ០០០ នាក់​បាន​ចូល​រួម​បាតុកម្ម​នេះ​ប៉ុន្តែ​អ្នក​រៀបចំ​អះ​អាង​ថា​មាន​រហូត​ដល់​ជិត ១៣​ម៉ឺន​នាក់។ អ្នក​តវ៉ា​ទាំង​អស់​គ្នា​ស្រែក​ថា "ចុះចេញ​ទៅ Carrie Lam” ដោយ​អ្នក​ស្រី Lam គឺ​ជា​មេដឹកនាំ​ក្នុង​ទីក្រុង​ហុងកុង​ដែល​មាន​ប្រព័ន្ធ​ច្បាប់​ខុស​ពី​ចិន​ដី​គោក ពោល​គឺ​ប្រទេស​មួយ​ដែល​មាន​ប្រព័ន្ធ​ច្បាប់​ពីរ​ផ្សេង​គ្នា។ កាល​ពី​ដើម​ឆ្នាំ​នេះ រដ្ឋាភិបាល​របស់​អ្នក​ស្រី Lam បាន​ប្រកាស​ថា​នឹង​ធ្វើ​កំណែ​ទម្រង់​ច្បាប់​មួយ​ចំនួន​ដើម្បី​ឲ្យ​មាន​ការ​ធ្វើ​បត្យាប័ន​ចំពោះ​ជនល្មើស និង​បញ្ជូន​ពួកគេ​ទៅ​កាន់​តៃវ៉ាន់, ម៉ាកាវ ឬ​ចិន​ដី​គោក​អាស្រ័យ​លើ​បទ​ល្មើស​នីមួយ​ៗ។

យ៉ាង​ណា​មិញ ប្រជាជន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ប្រកាស​នេះ​ដោយ​អ្នក​ខ្លះ​ចោល​អ្នក​ស្រី Lam ថា​ក្បត់​នឹង​ប្រជាជន​ហុងកុង​ព្រោះ​ពួកគេ​មិន​ទុក​ចិត្ត​លើ​ការ​គោរព​សិទ្ធិ​មនុស្ស និង​ប្រព័ន្ធ​ច្បាប់​របស់​ចិន​ដីគោក៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម