ក្រុមហ៊ុនមេ Mercedes កប់យោបល់ មិនដឹង គីម ជុងអ៊ុន បានឡានមកពីណា
- 2019-04-29 03:00:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនមេ Mercedes កប់យោបល់ មិនដឹង គីម ជុងអ៊ុន បានឡានមកពីណា
ចន្លោះមិនឃើញ
កន្លងមកគេបានឃើញមេដឹកនាំប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន មានប្រើប្រាស់នូវរថយន្តតម្លៃថ្លៃៗដូចជា Rolls-Royce Phantom និង Mercedes-Maybach S600 Pullman Guard ជាដើម។
ការជ្រើសរើសរថយន្ត S600 Pullman Guard ធ្វើជាយានជំនិះផ្ទាល់ខ្លួនរបស់មេដឹកនាំកូរ៉េខាងជើង មិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលនោះទេ ដោយសារវាជារថយន្តលំដាប់កំពូលមួយសម្រាប់មេដឹកនាំធំ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺថាកូរ៉េខាងជើង មិនមែនជាអតិថិជនរបស់ក្រុមហ៊ុន Daimler ដែលជាក្រុមហ៊ុនមេរបស់ Mercedes-Benz នោះឡើយ។
តាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មាន AP អ្នកនាំពាក្យរបស់ Daimler បាននិយាយថា ក្រុមហ៊ុនរបស់ខ្លួនគ្មានយោបល់ឡើយ ថារថយន្ត Mercedes របស់ខ្លួនត្រូវបានដឹកទៅដល់កូរ៉េខាងជើងតាមវិធីណា។ អ្នកនាំពាក្យរូបនេះសង្កត់ធ្ងន់ថា ក្រុមហ៊ុនរបស់ខ្លួនមានគោលការណ៍គោរពច្បាប់ត្រឹមត្រូវ ក្នុងការលក់ផលិតផលរបស់ខ្លួន។ គួរដឹងថាអង្គការសហប្រជាជាតិបានហាមឃាត់មិនឲ្យលក់ផលិតផលប្រណីតដល់កូរ៉េខាងជើងនោះទេ រួមមានរថយន្តប្រភេទ Limo ដូចជា S600 Pullman Guard ជាដើម៕
ក្បួនរថយន្តលោក គីម ជុងអ៊ុន នៅប្រទេសរុស្សី ៖
ចុចអាន៖