ម៉ន សាម៉េត និយាយយ៉ាងណាពេលបានវ៉ៃជាគូឯកនៅប្រទេសមីយ៉ាន់ម៉ា?
- 2019-04-29 08:05:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ន សាម៉េត និយាយយ៉ាងណាពេលបានវ៉ៃជាគូឯកនៅប្រទេសមីយ៉ាន់ម៉ា?
ចន្លោះមិនឃើញ
អ្នកប្រដាល់កំពុងឡើងកូដជាថ្មី ម៉ន សាម៉េត ថាមានចិត្តត្រេកអរខ្លាំងពេលមានឈ្មោះទៅវ៉ៃនៅប្រទេសមីយ៉ាន់ម៉ា និងជាគូឯកទៀតនោះ ប៉ុន្តែទន្ទឹមនិងនេះក៏មានការបារម្ភខ្លះៗដែរសម្រាប់ការប្រកួតឆ្លងប្រទេសមួយនេះ។
សាម៉េត បានឲ្យដឹងថា ពិតជាសប្បាយចិត្តនៅពេលបានឱកាសប្រកួតនៅមីយ៉ាន់ម៉ា បែបនេះ ហើយក៏សូមអរគុណលោកគ្រូ ហ៊ុន ច័ន្ទរាជ្យ ផងដែរ ដែលបានជួយឲ្យបានទៅប្រកួតទីនោះហើយជាគូឯកកម្មវិធីបែបនេះ។
អ្នកប្រដាល់ទម្ងន់ស្រាលរូបនេះបន្ថែមទៀតថា ចំពោះឧបសគ្គ ឬជាក្ដីបារម្ភរបស់គេនោះ គឺការរុំអំបោះវ៉ៃតាមរបៀបកម្មវិធីរបស់មីយ៉ាន់ម៉ា ហាក់ប្លែកសម្រាប់ខ្លួន ព្រោះកន្លងមកធ្លាប់ពាក់ហ្គង់ធម្មតា ឬពាក់ស្រោមដៃចេញម្រាមដូចជា UFC នោះទេ។ យ៉ាងណាក៏ដោយ ជើងខ្លាំងមកពីព្រែកឯង រូបនេះកំពុងហ្វឹកហាត់ខ្លាំង និងសន្យាព្យាយាមប្រកួតឲ្យបានល្អ។
រំលឹកដែរថា កីឡាករ ម៉ន សាម៉េត នឹងត្រូវចូលរួមប្រកួតកម្មវិធីដ៏ធំរបស់ប្រទេសមីយ៉ាន់ម៉ា WLC នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ។ សាម៉េត នឹងត្រូវប៉ះជាមួយជើងខ្លាំងម្ចាស់ផ្ទះ ហើយជាតំណែងគូឯកប្រចាំកម្មវិធីនោះទៀតផង។ ការចេញទៅប្រកួតនេះគឺដឹកនាំដោយក្លឹបប្រដាល់ Cambodian Tom Team៕
ឱកាសបានសំបុត្រឥតគិតថ្លៃ បងប្អូនខ្មែរនៅថៃទៅគាំទ្រ សុខ ធី ប៉ះ រ៉តថាំង នៅONE
រតនា ស្រីពៅ សុខ ធី ចេញប្រកួតនេះមានអត្ថន័យធំធេងណាស់សម្រាប់កម្ពុជា
ចុម! បឺត ខាំ ទាយថា សុខ ធី អាចនឹងឈ្នះ Rodtang អាចវ៉ៃឲ្យសន្លប់ទៀតផង