រតនា​ ស្រីពៅ​ សុខ​ ធី​ ចេញ​ប្រកួត​នេះ​មាន​អត្ថន័យ​ធំធេង​ណាស់​សម្រាប់​កម្ពុជា​

  • 2019-04-28 16:03:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​ MMA​ ឯកឧត្ដម​ វ៉ាត់​ ចំរើន​ ថា​ការ​ចេញ​ទៅ​ប្រកួត​របស់​ ចាន់​ រតនា​ នៅ​ ស្រីពៅ​ និង​កីឡាករ​ សុខ​ ធី​ ពិត​ជា​មាន​អត្ថន័យ​ធំ​ធេង​ណាស់​សម្រាប់​ប្រទេស​កម្ពុជា​ បាន​ផ្សព្វផ្សាយ​ពី​ក្បាច់​គុន​បុរាណ​ និង​កេរ្តិ៍ឈ្មោះ​ប្រទេស​ជាតិ​ឲ្យ​អន្តរជាតិ​បាន​ស្គាល់។​

ទិដ្ឋភាពថ្ងៃសន្និសីទ

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ ប្រធាន​សហព័ន្ធ​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ ការ​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​របស់​អ្នក​ទាំង​៣នាក់​នេះ​ គឺ​មិន​មែន​ត្រឹម​តែ​ជា​ការ​ប្រកួត​បុគ្គល​ផ្ទាល់​នោះ​ទេ​ ជា​ការ​ប្រកួត​តំណាង​ប្រទេស​ តំណាង​ឲ្យ​ក្បាច់​គុន​បុរាណ​របស់​ខ្មែរ។ ​ក្បាច់​គុន​ចម្រុះ​នេះ​គឺ​សុទ្ធតែ​ចេញ​ពី​ក្បាច់​គុន​បុរាណ​របស់​ខ្មែរ​នោះ​ទេ​ ដូច្នេះ​ការ​ប្រកួត​របស់​ រតនា​ ស្រីពៅ​ និង​ សុខ​ ធី​ គឺ​បាន​ជួយ​លើក​មុខមាត់​ប្រទេស​ឲ្យ​បរទេស​បាន​ដឹង​ថា​កម្ពុជា​មាន​ក្បាច់​គុន​ផ្ទាល់​ខ្លួន​ និង​មាន​កីឡាករ​ កីឡា​ការិនី​ចូលរួម​ប្រកួត​លើក​ឆាក​អន្តរជាតិ​ផង​ដែរ។​

ទិដ្ឋភាពថ្ងៃសន្និសីទ

ប្រធាន​សហព័ន្ធ​រូប​នេះ​បន្ថែម​ទៀត​ថា​ សូម​ឲ្យ​មហាជន​ទាំង​អស់​ជួយ​គាំទ្រ​ និង​លើក​ទឹក​ចិត្ត​ដល់​អ្នកទាំង​៣នាក់​ ដើម្បី​ជា​ជំរុញ​ឲ្យ​ពួកគេ​រឹតតែ​ខិតខំ​ប្រឹងប្រែង​ប្រកួត​ទទួល​បាន​ជ័យជម្នះ​នៅ​ពេល​ខាង​មុខ​នេះ។​ ឯកឧត្ដម​ និង​មន្ត្រី​សហព័ន្ធ​ទាំង​អស់​នឹង​ខំប្រឹង​ប្រែង​ធ្វើ​សកម្មភាព​ជា​បន្តបន្ទាប់​ទៀត​ដើម្បី​ឲ្យ​មាន​ភាព​រីកចម្រើន​បន្ថែម​ ហើយ​ក៏​សូម​ថ្លែង​អំណរគុណ​ដល់​អ្នក​ដែល​តែងតែ​ចូលរួម​គាំទ្រ​ លើក​ស្ទួយ​វិស័យ​កីឡា​មួយ​នេះ​តាំង​មុន​រហូត​ដល់​បច្ចុប្បន្ន​នេះ។​

សុខ​ ធី ចាន់ រតនា នៅ ស្រីពៅ

រំលឹក​ដែរ​ថា​ កម្មវិធី​សន្និសីទ​សារព័ត៌មាន​ស្ដី​អំពី​ការ​ត្រៀម​ខ្លួន​ចេញ​ទៅ​ប្រកួត​កម្មវិធី​ One Championship​ របស់​កីឡាករ​ ចាន់​ រតនា​ នៅ​ ស្រីពៅ​ និង​ សុខ​ ធី​ នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី២៧​ ខែ​មេសា​ ឆ្នាំ​២០១៩​ នៅ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។​ ចាន់​ រតនា​ និង​ នៅ​ ស្រីពៅ​ នឹង​ត្រូវ​ប្រកួត​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ ថ្ងៃ​ទី៣​ ឧសភា​ ។​ ចំណែក​ សុខ​ ធី​ នឹង​ត្រូវ​ប្រកួត​ក្នុង​ប្រទេស​ថៃ​ ថ្ងៃ​ទី១០ ឧសភា​ ២០១៩៕​

អត្ថបទ៖ នួន ស៊ីណា​