គ្រូ PSG រិះគន់ Neymar មិន​គួរ​ចេញ​កាយវិការ​វាយ​អ្នក​គាំទ្រ​សោះ

  • 2019-04-30 03:27:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​របស់ Paris St-Germain លោក Thomas Tuchel បាន​ធ្វើ​ការ​រិះគន់​​​ Neymar លើ​សកម្មភាព​ប្រើ​ដៃជើង​លើ​អ្នក​គាំទ្រ បន្ទាប់​ពី PSG ចាញ់​វគ្គ​ផ្ដាច់ព្រ័ត្រ French Cup ដោយ​ក្រុម Rennes។

ក្នុង​ការ​ប្រកួត PSG នាំ​មុខ​មុខ​ដល់​ ២-០ ទៅ​ហើយ តែ​ភ្លាត់​​ឲ្យ Rennes តាម​ស្មើ​វិញ​ រហូត​ដល់​ទាត់​ប៉េណាល់ទី។ ចុងក្រោយ Rennes ឈ្នះ ៦-៥។ បន្ទាប់​ពី​ការ​ប្រកួត​ Neymar បាន​ប៉ះ​ទង្គិច​ជាមួយ​អ្នក​គាំទ្រ​ម្នាក់​ដែល​ព្យាយាម​ថត​រូបគេ​ ពេល​ដែល​ឡើង​ទៅ​ទទួល​មេដាយ។

ក្រោយ​មាន​រឿង​ហេតុ​បែប​នេះ​​កើត​ឡើង លោក Thomas Tuchel បាន​រិះគន់ Neymar ថា៖ "គេ​មិន​គួរ​វាយ​ជាមួយ​អ្នក​ទស្សនិកជន​​ម្នាក់​​នោះ​ទេ។ មិន​គួរ​ធ្វើ​បែប​នេះ​ឡើយ។ វា​ពិត​ជា​មិន​ងាយ​ស្រួល​ទេ​ពេល​ឡើង​ទទួល​​មេដាយ បន្ទាប់​ពី​ចាញ់។ វា​ពិត​ជា​ពិបាក​សម្រាប់​ខ្ញុំ​ និង​គ្រប់គ្នា ប៉ុន្តែ​ពួក​យើង​ត្រូវ​តែ​ទទួល​វា។ ប្រសិន​ពួក​យើង​ចាញ់ ពួក​យើង​ត្រូវ​តែ​បង្ហាញ​ការ​គោរព"៕ ​​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ