ទូរសព្ទ​ថ្មទំហំ ១៨០០០ mAh បរាជ័យ​ទាំង​មិន​ទាន់​ចាប់​ផ្ដើម​

  • 2019-04-30 08:34:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈ្មោះ​ Energizer ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​គួរ​សម​​នៅ​ក្នុង​កម្មវិធី​បច្ចេកវិទ្យា​ Mobile World Congress ឆ្នាំ​នេះ​ តាម​រយៈ​​គំរូ​ស្មាតហ្វូន​ Android ​មួយ​ម៉ូដែល​ដែល​មាន​កម្រាស់​ក្រាស់ ហើយ​មាន​ផ្ទុក​ថ្ម​ទំហំ​ធំ​ផុត​លេខ។

ទូរសព្ទ​ Energizer Power Max P18K Pop មាន​ផ្ទុក​ថ្ម​ទំហំ​ដល់ ១៨០០០ mAh ហើយ​វា​ផលិតផល​ដែល​ក្រុមហ៊ុន Avenir Telecom ចង់​ផលិតផល​លក់​លក្ខណៈ​ទ្រង់ទ្រាយ​ធំ និង​បញ្ចេញ​លក់​នៅ​អំឡុង​ខែ​តុលា​ ឆ្នាំ ២០១៩ នេះ។

ក្រោយ​ពី​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បង្ហាញ​ខ្លួន​នៅ​ MWC រួច​មក​ ស្មាតហ្វូន​ Energizer Power Max P18K Pop បាន​លេច​មុខ​នៅ​លើ​វិបសាយ​រៃ​អង្គាស​ Indiegogo ដោយ​​មាន​គោលដៅ​រៃ​អង្គាស​ឲ្យ​បាន​ ១,២ លាន​ដុល្លារ។ ប៉ុន្តែ​គួរ​សោក​ស្ដាយ​នោះ​គឺ​យុទ្ធនាការ​រៃ​អង្គាស​នេះ បាន​ទឹក​ប្រាក់​ត្រឹម​ ១៥ ០០៥ ដុល្លារ​ប៉ុណ្ណោះ។

ដោយ​សារ​តែ​​​យុទ្ធនាការ​នេះ​ទទួល​បាន​ជោគជ័យ​ត្រឹម ១% ហេតុ​នេះ​គម្រោង​ការ​មួយ​នេះ​​អាច​នឹង​មិន​ឃើញ​ពន្លឺ​ថ្ងៃ​នោះ​ឡើយ។ ស្មាតហ្វូន​ប្រភេទ​នេះ​អាច​មាន​ពន្លឺ​ថ្ងៃ លុះត្រាតែ​មាន​ការ​បណ្ដាក់​ពី​សហគ្រិន​ធំៗ ប៉ុន្តែ​ទំនង​ជា​មិន​អាច​ទៅ​រួច​ឡើយ៕​​

ចុចអាន៖

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង