ទួនប៉េ​ ថា​ មិន​ប្រមាថ​ សូត្រ​ ប៊ុនធី​ ទេ ​ទោះ​ធ្លាប់​ឈ្នះសន្លប់​ក៏​ដោយ​

  • 2019-05-02 02:50:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ឆ្លង​ដែន​ពី​ប្រទេស​ថៃ​ ទួនប៉េ​ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ ISI​ ជា​មួយ​ សូត្រ​ ប៊ុនធី​ ខាង​មុខ​នេះ​សង្ឃឹម​៥០%​ ហើយ​ក៏​មិន​ហ៊ាន​​មើល​ងាយ​ដៃ​គូ​​ដែរ​ បើ​ទោះ​ជា​រូប​គេ​ធ្លាប់​ឈ្នះ​សន្លប់​ម្ដង​រួច​ហើយ​ក្ដី។​

កីឡាករ​ថៃ​ ទួនប៉េ​

ជើង​ខ្លាំង​ខាង​លើ​នេះ​ បាន​ឲ្យ​ដឹង​ថា​ សូត្រ​ ប៊ុនធី​ គឺ​ខ្ពស់​ដៃជើង​វែងៗ​ ពិបាក​ក្នុង​ការ​វ៉ៃ​ជា​មួយ​ដែរ​។ ចំណែក​កែង​ និង​ជង្គង់ក៏​ល្អ​ថែម​ទៀត។​ យ៉ាង​ណា​ក៏​ដោយ​ ទួនប៉េ​ នឹង​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ឲ្យ​ខ្លាំង​ ដើម្បី​ធ្វើ​ឲ្យ​បាន​ល្អ​ជំនួប​វគ្គ​ផ្ដាច់ព្រ័ត្រ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ។​

ទួនប៉េ​ ពេលឈ្នះ​ លី ភា​

អ្នក​លេង​គុន​ថៃ​បន្ថែម​ទៀត​ថា​ លើក​មុន​ឈ្នះ​ដោយ​ប្រើ​កណ្ដាប់ដៃ​ ដូច្នេះ​ប៉ះ​គ្នា​ជា​ថ្មី​នេះ​ រូប​គេ​នឹង​ព្យាយាម​ប្រើ​ស្នៀត​នេះ​ដដែល​ដើម្បី​ស្វែង​រក​ជ័យជម្នះ​លើ​ កីឡាករ​កម្ពុជា​ សូត្រ​ ប៊ុនធី។​ នេះ​ជា​ការ​ប្រកួត​ដ៏​សំខាន់​ ទួនប៉េ​ បញ្ជាក់​ថា​ ខ្លួន​ក៏​ចង់​បាន​ពាន​ទៅ​ប្រទេស​ថៃ​ ចំណែក​ ប៊ុនធី​ ក៏​ចង់​បាន​ពាន​សម្រាប់​ប្រទេស​ខ្មែរ​ ដូច្នេះខ្លួន​នឹង​ខំប្រឹង​ធ្វើ​ឲ្យ​បាន​នៅ​ថ្ងៃ​នោះ។​

សូត្រ ប៊ុនធី

រំលឹក​ដែរ​ថា​ វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​ ISI​ ទម្ងន់​៦០​គីឡូក្រាម​ របស់​សង្វៀន​ CNC​ ឈាន​មក​ដល់ថ្ងៃ​អាទិត្យ​ ទី៥​ ឧសភា​ ២០១៩​ នេះ​ហើយ​ ដោយ​ សូត្រ​ ប៊ុនធី​ ប៉ះ​កីឡាករ​ថៃ​ ទួនប៉េ​ ខណៈ​ការ​ដណ្ដើម​លេខ​៣-៤​ លី​ ភា​ ប៉ះ​ Vithak Yayuth៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​