ទិញ​ប៉ះ​ឡាន​ស្ងោរ​ថ្នាំពណ៌​ ​ជួប​រឿង​ក្រពុលមុខ​ច្រើនយ៉ាង​នេះ​

  • 2019-05-03 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ដោយសារ​ការនាំចូល​ ​និង​ចរាចរណ៍​ទីផ្សារ​ទិញ​-​លក់​រថយន្ត​មួយទឹក​មាន​ចំនួន​កើនឡើង​នៅក្នុង​ប្រទេស​កម្ពុជា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​ភាគច្រើន​និយម​ពណ៌ស​ ​នឹង​ ​មាស​ ​ជុំ​រុញឲ្យ​មាន​ជន​ឧកាស​និយម​​យក​រថយន្ត​​ទៅ​​ស្ងោរ​ព​ណ៍​​ឲ្យ​តែ​បាន​ៗ​ ដើម្បី​លក់​យកចំណេញ​ ​ជាពិសេស​រឿង​ដែល​អ្នកប្រើ​ប្រាស់​ទូទៅ​បារម្ភ​ខ្លាំង​គឺ​ ​គុណភាព​ទឹក​ថ្នាំ​មួយ​ជុំ​រថយន្ត​ ​បើ​ទិញ​ប៉ះ​ឡាន​ស្ងោរ​ពណ៌​វិញ​ ​ដឹង​តែ​ជួប​រឿង​ក្រពុលមុខ​មិន​ចេះ​ចប់​ ​ចំណែក​លុយ​ចេញ​វិញហូរ​ដូច​ទឹក​។​

រូបតំណាង

​ខាងក្រោម​នេះ​ជា​បទពិសោធន៍​របស់​លោក​ ​Micheal​ ​S​ ​ជានា​យក​គ្រប់គ្រង​នៅ​ ​Cate​ ​Investment​ ​Group​ ​Co​.​,​ ​LTD​ ​ហៅថា​ ​Phnom​ ​Penh​ ​Autocheck​ ​ដែល​បាន​ចែករំលែក​ដល់​ប្រិយមិត្ត​អ្នកអាន​ដូចតទៅ​៖​

-​១​)​ ​ការ​បាញ់ថ្នាំ​លើ​រថយន្ត​ ​នៅកន្លែង​ខ្លះ​ ​អាច​ខ្វះ​គុណភាព​។​ ​ជាទូទៅ​ពណ៌​ពេញនិយម​គឺ​ពណ៌ស​ ​និង​ពណ៌​មាស​ ​ដែល​អ្នក​ស្ងោរ​ថ្នាំ​រថយន្ត​បាន​ប្រើ​ ​ក៏ប៉ុន្តែ​ទឹក​ថ្នាំ​មិន​ដូ​ចរ​បស់ហ្ស៊ីន​ទេ​។​

​២​)​ ​ធ្វើឲ្យ​មាន​សំឡេង​រំខាន​។​ ​ការ​បន្លំ​ពណ៌​ ​ឬ​បាញ់ថ្នាំ​រថយន្ត​ឲ្យ​ដូចដើម​ ​គេ​ត្រូវ​ដោះ​គ្រឿងក្នុង​ ​ក៏ដូចជា​គ្រឿង​ក្រៅ​ ​ប្រព័ន្ធ​ផ្សេង​ៗ​ទាំងអស់​ ​សូម្បីតែ​ខ្សែភ្លើង​ ​ចឹង​ហើយ​ទើប​ការ​រៀប​ដាក់​ចូល​វិញ​ ​អាច​នឹង​មិន​ដូច​របស់​ដើម​ចេញពី​រោងចក្រ​បណ្ដាលឲ្យ​មាន​កន្លែង​រលុង​ ​ឬ​បង្ក​ឲ្យ​មាន​សំឡេង​រំខាន​ ​ពេល​បើកបរ​ផ្លូវ​ ​រលាក់​។​

​៣​)​ ​បច្ចេកទេស​ធ្វើ​នៅ​តា​មហ្គា​រាស​លួចលាក់​ ​មិនបាន​បំពេញ​តាម​លក្ខខណ្ឌ​បច្ចេក​ទេស​ដូច​ហ្គា​រាស​របស់​ក្រុមហ៊ុន​ផ្លូវការ​នោះ​ទេ​ ​ជាហេតុ​ធ្វើឲ្យ​ការ​រៀប​ឡើងវិញ​ ​អាច​បាត់​គ្រឿងបន្លាស់​ ​ឬ​ខ្ចៅខ្យង​កន្លែងណា​មួយ​ដូចជា​ ​តាប​ឡូជាដើម​។​

​លោក​បន្ថែម​ថា​ ​បើ​ចំពោះ​កន្លែង​ពោង​សុវត្ថិភាព​វិញ​ ​រឹតតែ​ជា​ក្ដី​បារម្ភ​ខ្លាំង​ ​ព្រោះ​បើ​គេ​រៀប​រថយន្ត​ពោង​ ​២​ ​មិនសូវ​ជា​ប៉ុន្មាន​ទេ ​តែបើ​ជារ​ថ​យន្ត​ប្រភេទ​ពោង​ ​៨​ ​ឬ​ ​ច្រើន​ ​(​និយាយចំ​គឺ​ប្រភេទ​ ​Hybrid​)​ ​ដែល​មាន​ប្រព័ន្ធ​ភ្លើង​ច្រើន​ខ្វាត់ខ្វែង​ ​គឺ​ធ្ងន់​ហើយ​។​ ​ជួន​កាល​សេន​ស័​រមិន​គ្រ​លាត់​ពេល​ជួប​គ្រោះថ្នាក់​ ​ស្រាប់តែ​ពោង​មិន​ដំណើរការ​ មិនអាច​ជួយ​អាយុជីវិត​របស់​អ្នក​បាន​ ​នោះ​ទើបជា​រឿង​សំខាន់​បំផុត​។​

​៤​)​ ​ពណ៌​ថ្នាំ​លាយ​នៅក្នុង​ស្រុក​ ​ឆាប់​ហើរ​ពណ៌​។​ ​ថ្នាំ​លាយ​ភាគច្រើន​ជា​ថ្នាំ​ដែល​តម្លៃ​ធូរ​ថ្លៃ​ ​គ្រាន់តែ​បន្លំ​ភ្នែក​មួយ​ពេល​ ​ក្រោយពេល​អូស​ចេញ​ពី​ហ្គា​រាស​យក​មក​ប្រើ​មិនបាន​ប៉ុន្មាន​ផង​ ​ស្រាប់តែ​ស្លក​ពណ៌​អស់រលីង​។​

​៥​)​ ​ថ្នាំ​លាយ​ ​ដែល​មិនមែន​ជា​របស់​ក្រុមហ៊ុន​ផ្លូវការ​ ​ភាគច្រើន​ខ្វះ​សារធាតុ​ ​UV​ ​Protection​។​ ​សារធាតុ​នេះ​មាន​តួនាទី​ជួយការ​ពារ​ឲ្យ​ពន្លឺថ្ងៃ​ផ្លា​តទៅ​វិញ​​ខ្លះ ​ពេល​ដែល​កំ​ដៅ​ជះ​ខ្លាំង​ពី​ព្រះអាទិត្យ​មក​ប៉ះ​រថយន្ត​។​ ​បើ​ប៉ះ​ឡាន​ពណ៌ខ្មៅ​ផង​ ​ក្ដៅ​យកតែមែនទែន​ ​សឹងតែ​មិន​អាច​ចូល​អង្គុយ​ បាន​ពេល​ចត​រថយន្ត​។

​៦​)​ ​ពេល​ទៅ​ធ្វើ​ឯកសារ​ផ្លូវច្បាប់​ ​ទាំង​រថយន្ត​ផ្លាក​លេខ​ ​ឬ​ក្រដាស​ពន្ធ​ ​ជួបនឹង​បញ្ហា​ច្រើន​ដំណាក់កាល​ ​លុយ​ក៏​អស់​ច្រើន​តាម​ហ្នឹង​ដែរ​។​

​៧​)​ ​ធ្វើ​ឯកសារ​អាច​ខុសពី​ពណ៌​កូដ​ដើម​(​color​ ​code​)​ ​របស់​រថយន្ត​ ​អ្នក​នឹង​ប្រឈម​នឹង​ផ្លូវច្បាប់​ ​បើ​មិន​ចឹង​ទេ​ ​ត្រូវ​ត្រូវ​ចំណាយពេល​រាប់​ខែ​ ​ទម្រាំតែ​ធ្វើ​បាន​។​

​៨​)​ ​បច្ចេកទេស​ដោះ​កញ្ចក់​មួយ​ជុំ​រថយន្ត​ ​មិនបាន​ត្រឹមត្រូវ​។​ ​ដូច​រៀបរាប់​ខាង​លើ​ចឹង​ ​ការ​បាញ់ថ្នាំ​នេះ​ ​ទាមទារ​ជំនាញ​ខ្ពស់​ពី​អ្នកជំនាញ​ក្រុមហ៊ុន​ផ្លូវការ​ ​ម្យ៉ាងទៀត​ប្រសិន​ណា​ ​ជាង​នោះ​ ​ប្រើប្រាស់​ប្រភេទ​កាវ​គ្មាន​គុណភាព​(​ទិញ​ពី​កន្លែង​ ​ធូរ​ថ្លៃ​)​ ​ប្រើឲ្យ​តែ​បាន​ៗ​ ​មិនមែន​ជា​របស់មាន​គុណភាព​ ​នោះ​វា​អ្នក​នឹង​ឆាប់​ងាប់​ជ័រ​ ​ធ្វើឲ្យ​ខ្យល់​ចូល​រថយន្ត​ ​ឮ​សំឡេង​ចម្លែក​ ​និង​បណ្តាល​ឲ្យ​រំខានចិត្ត​ពេល​បើកបរ​។​

​៩​)​ ​បច្ចេកទេស​ស្ងោរ​ថ្នាំ​។​ ​ចំណាយពេល​យូរ​ ​មិន​ធានា​ថា​ប្រើ​បាន​ច្រើន​ឆ្នាំ​។​ ​មានន័យថា​ ​មិនមែន​គ្រប់​ជាង​សុទ្ធតែ​មាន​បច្ចេកទេស​លាយ​ពណ៌​ថ្នាំ​ឲ្យ​ដូចដើម​ទេ​ ​សូម្បីតែ​អ្នកជំនាញ​បទពិសោធន៍​ច្រើន​ឆ្នាំ​ក៏ដោយ​។​ ​

១០​)​ ​បច្ចេក​ទេ​សរុំស្កុ​ត​មួយ​ជុំ​រថយន្ត​ ​អាច​នឹង​ខ្វះចន្លោះ​បណ្ដាលឲ្យ​ទឹក​ថ្នាំ​ ​ឬសារ​ធាតុ​រាវ​ធ្លាក់​ចូល​គ្រឿងគ្រៅ​ ​ឬ​ប្រព័ន្ធ​ភ្លើង​ ​អាច​ធ្វើឲ្យ​កក​ ​ពេល​បើកបរ​ជួប​បញ្ហា​អាច​នឹង​ទាមទារ​ឲ្យ​សើរ​រើ​ច្រើន​តង់​។​

​១១​)​ ​ថ្នាំ​លាយ​បាញ់​ភាគច្រើន​ ​មានកម្រិត​ការពារ​ទាប​ ​ធ្វើឲ្យ​រថយន្ត​អ្ន​ក​ឆាប់​ស្កូ​ត​ ​ឆាប់​ស្លក​ពណ៌​។​

​១២​)​ ​បច្ចេកទេស​ចាប់​ចូល​វិញ​(​គិត​ទាំងអស់​)​ ​ចំពោះ​ប្រព័ន្ធ​ភ្លើង​ខ្វាត់ខ្វែង​ដូច​រថយន្ត​ប្រភេទ​ ​Hybrid​ ​អាច​មិន​ ​បាន​ដូចដើម​ ​គ្រាន់តែ​ស្អាត​ខាងក្រៅ​ប៉ុណ្ណោះ​ ​តែរ​បៀ​បនៃ​ការ​ដាក់​ចូល​មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​ស្តង់ដារ​ពី​រោងចក្រ​។​

​១៣​)​ ​ជាចុងក្រោយ​ ​អ្នកប្រើ​ប្រាស់​ ​ខ្លះ​ត្រូវ​សម្រេចចិត្ត​លក់​រថយន្ត​ដែល​ខ្លួន​បាន​ទិញ​ ​ចោល​ទាំង​នៅ​ថ្មីចែស​ ​សុខចិត្ត​ខាត​ច្រើន​ ​និង​​អស់​ទំនុកចិត្ត​លើ​អ្នកលក់​ ​ដែល​គេ​ច្បាស់លាស់​មានបទពិសោធន៍​ច្រើន​ឆ្នាំ​។ អ្នកអាចទំនាក់ទំនង​មក​​អ្នកជំនាញ​ឆេក​ ​color​ ​code​ ​ដើម​របស់​រថយន្ត​អ្នក​បានតាមរយៈ ​010​ ​291​ ​012​៕

រូបភាព៖ PP Autocheck

អត្ថបទទាក់ទង៖

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម