YouTube ល្បីខ្លាំងពេកនៅ​វៀតណាម TikTok និង ​Facebook ត្រៀមវាយលុក​

  • 2019-05-03 04:53:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​យោង​តាម​របាយការណ៍​ចំនួន​អ្នក​ប្រើ​បណ្ដាញ​សង្គម(Social Media) និង​ទម្រង់​វីដេអូ Platform ​ផ្សេងៗ​រក​ឃើញ​ថា ​ចំនួន​អ្នក​មើល និង​ Live Stream Game ផ្សេងៗ​លើ YouTube ជាប្រចាំ​មាន​ចំនួន​កើន​ឡើង​ខ្លាំង​លើស ៨០% បើ​ធៀប​នឹង TikTok ​និង​មុខងារ​វីដេអូ​លើ Facebook។

រូបតំណាង

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ​បើ​គិត​ចំនួន​អ្នក​ប្រើ​ក្នុង​ជីវភាព​ជាក់ស្តែង​នៅ​ទីក្រុង​ធំៗ​របស់​វៀតណាម មាន​ ៤ នាក់​កាន់​ទូរសព្ទ​មើល YouTube យូរ​ជាង​គេ​ដល់​ទៅ ៣ នាក់​ហើយ។

​ចំនួន​សរុប​ទាំង​អស់​គិត​ត្រឹម​ខែ​មិនា ​ឆ្នាំ ២០១៩ ​​កើន​ឡើង​ដល់​ទៅ ១២ លាន(Users) ក្នុង​មួយ​ខែ ដែល​ក្នុង​នោះ Content Creator មាន​ចំនួន​ ១០០០ ឆាណែល​ផ្លូវការ​ បូក​ទាំង​អ្នក​សិល្បៈ អ្នក​ផលិតករ ល្បីៗ និង​​ឆាណែល​រាយ​រង​ថែម​ទៀត​។

​លើស​ពី​នេះ​ទៀត ចំណែក​ទីផ្សារ​ផ្សាយ​ពាណិជ្ជកម្ម​លើ​វីដេអូ​ក្នុង YouTube ​ក៏​ឡើង​ខ្លាំង​ដែរ។

ទោះជាយ៉ាងណា ​លោក Nguyen Lam Thanh ​នាយក​គ្រប់​គ្រង​ TikTok ប្រចាំ​ប្រទេស​វៀតណាម​បាន​និយាយ​ថា ​បើ​មើល​លើ​ទិន្នន័យ យើង​មក​ថ្មី នៅ​មាន​ចំនួន​តិច​នៅ​ឡើយ ប៉ុន្តែ​យើង​ចង់​ក្លាយ TikTok ទៅ​ជា​កម្មវិធី (trend) មាន​ន័យ​ថា មាន​កម្រិត​ប្រជាប្រិយភាព​ខ្ពស់​ជាង​គេ សម្រាប់​អ្នក​លេង​អ៊ីនធឺណិត​មើល​វីដេអូ​​នៅ​វៀតណាម​ឲ្យ​ខ្លាំង​ជាង​ទម្រង់​វីដេអូ​ផ្សេងៗ ​និង​រក​ទីផ្សារ​ផ្សាយ​ពាណិជ្ជកម្ម​ ឲ្យ​ច្រើន​។

​ក្រឡេក​ទៅ​កាល​ពី​ឆ្នាំ ២០១៨ ​ចំនួន​អ្នក​ប្រើ​បណ្ដាញ​សង្គម Facebook មាន​ចំនួន ៥៨ លាន​(users)​ បន្ទាប់​ពី Facebook Watch បាន​ប្រកាស​ចេញ​កាល​ពី​ចុង​ឆ្នាំ ២០១៧ ​និង​ធ្លាក់​ចុះ​វិញ​ក្នុង​ឆ្នាំ ២០១៩៕

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ រក្សា