អ្នកធ្វើដំណើរតាម​ផ្លូវ​២៧១ ដឹងឲ្យហើយ​ទៅ​អាជ្ញានឹង​បិទ​កំណាត់​ផ្លូវ​នេះ​មួយ​រយៈពេល​ខ្លីនៅ​ថ្ងៃ​៨ ឧសភា ​

  • 2019-05-04 03:33:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រដ្ឋបាល​រាជធានីភ្នំពេញ​ឲ្យ​ដឹងថា​អាជ្ញាធរ​នឹង​បិទ​ចរាចរណ៍​ត្រង់​ចំណុច​ផ្លូវ​លេខ​៦៥២ កែង​នឹង​ផ្លូវ​២៧១​ ដើម្បីរៀប​ចំប្រារព្វ​មីទ្ទិង​​ខួបទី​១៥៦​នៃទិវាពិភព​លោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម។

ការ​បិទ​ផ្លូវ​នេះ​គឺធ្វើ​ឡើង​នៅ​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ២០១៩ ចាប់ពី​ម៉ោង​៦ព្រឹក ដល់​ចប់កម្មវិធី នៅ​ទីស្នាក់ការកណ្ដាល​កាកបាទ​ក្រហម​កម្ពុជា​ត្រង់​ផ្លូវលេខ៦៥២ កែង​នឹង​ផ្លូវ​២៧១ ក្នុង​សង្កាត់​ទឹកល្អក់ទី៣ ខណ្ឌទួលគោក។នេះបើ​តាមសេចក្ដីជូនដំណឹង​ចុះផ្សាយ​កាលពី​ម្សិល​មិញ។​ ​ ការណ៍នេះ​សាលារាជធានី​ភ្នំពេញ​ស្នើ​ឲ្យ​ពល​រដ្ឋ​ដែល​ត្រូវ​ធ្វើ​ដំណើរកាត់​តាម​ចំណុចខាង​លើ​សូម​បញ្ចៀស​ចរាចរណ៍​របស់​ខ្លួន​ដោយ​អនុគ្រោះ៕ ​​​

អត្ថបទ៖ ទូច សុខា