យុវជន​មួយ​ក្រុម​បាន​បង្កើត​កម្មវិធី​ថ្មី​មួយ​ ប្រមូល​ផ្ដុំ​​វាគ្មិន​ចូលរួម​រហូត​ដល់​ទៅ ១ ០០០​រូប

  • 2019-05-04 08:19:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​មួយ​ក្រុម​បាន​ចាប់ដៃ​គ្នា​បង្កើត​កម្មវិធី​ថ្មី​ប្លែក​មួយ​ដែល​មាន​កិច្ចពិភាក្សា​នៅ​ក្នុង​តុ​មូល​មួយ ជាមួយ​នឹង​វាគ្មិន​ល្បីៗ​មាន​ដូចជា CEO ម្ចាស់​អាជីវកម្ម អតីត​សិស្ស​និទ្ទេស A & B និង បុគ្គល​ជោគជ័យ​ដែល​មាន បទ​ពិសោធន៍ និង ជំនាញ ដែល​ពិធី​ជួប​ជុំ​នេះ​ធ្វើ​នៅ​សៅរ៍​ទី​ ១៨ ឧសភា ខាងមុខនេះ។ ​កិច្ចពិភាក្សា​ទាំង​នោះ​ទាក់ទង​ជាមួយ​វិស័យ​អប់រំ និង អាជីព​ការងារ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាសព័ត៌មាន​របស់​ GENIUS Tables Cambodia។

GENIUS Tables Cambodia ជា​កម្មវិធី​ថ្មី​មួយ​ដែល​បាន​បង្កើត​ឡើង​ដោយ​សហការ​គ្នា​រវាង​យុវជន​មួយ​ក្រុម​ ដើម្បី​ចូលរួម​ចំណែក​លើក​ស្ទួយ​វិស័យ​អប់រំ និង​អាជីព​ការងារ​ក្នុង​សង្គម។ ក្នុង​នោះ​ផងដែរ កម្មវិធី​មួយ​នេះ​មាន​ការ​ចែក​រំលែក ការ​ស្តាប់ និង​កិច្ច​ពិភាក្សា​រវាង​សិស្ស​ច្បង និង​ប្អូនៗ​ជំនាន់​ក្រោយ​ក្រោម​ប្រធានបទ «ការសិក្សា និង​អាជីព​ការងារ​ដ៏ធំ​ប្រចាំ​ឆ្នាំ»។     

ម្យ៉ាង​វិញ​ទៀត ជា​ការ​រួម​ចំណែក​ដ៏​ធំ​ដល់​សង្គម​ជាតិ ដោយ​ក្នុង​នោះ​ក្រុម​យុវជន បាន​អញ្ជើញ​វាគ្មិន​ចំនួន​ ១ ០០០​នាក់ ដែល​មក​ពី​ស្ថាប័ន​ធំៗ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម ព្រម​ទាំង​សិស្សានុសិស្ស​ ដែល​ជា​សិស្ស​ឆ្នើម​ប្រចាំ​ឆ្នាំ​ទូទាំង​ប្រទេស នឹង​មក​ចែក​រំលែក​បទ​ពិសោធ​ជីវិត​ជោគជ័យ​ក្នុង​វិស័យ​សិក្សា និង​អាជីព​ការងារ​ផងដែរ។   លើស​ពី​នេះ​ទៅ​ទៀត GENIUS Tables Cambodia បង្កើត​ឡើង​ក្នុង​គោលបំណង​ឱ្យ​មាន​ការ​តាំង​ពិព័រណ៌​ចំនួន​២៥​ប្រភេទ ដែល​ចូលរួម​តាំង​បង្ហាញ​ពី​ឱកាស​ការងារ ព្រម​ទាំង​ឱកាស​ទទួល​បាន​អាហារូបករណ៍​ក្នុង​ស្រុក និង​ក្រៅ​ស្រុក  ការ​តាំង​បង្ហាញ​អំពី​ផលិតផល​នានា មក​ពីស្ថាប័ន និង​ក្រុមហ៊ុន​រោងចក្រ​ក្នុង​ស្រុក​ជាច្រើន​ផងដែរ។

សូម​បញ្ជាក់​ថា កម្មវិធី GENIUS Tables Cambodia នឹង​ត្រូវ​ប្រារព្ធ​ឡើង​នៅថ្ងៃទី ១៨ ឧសភា ឆ្នាំ ២០១៩ នៅ The Premier Centre Sen Sok ហើយ​កម្មវិធី​នេះ​មាន​ការ​បើក​ទូលាយ​សម្រាប់​យុវជន សិស្ស និង​និស្សិត ក្នុង​ការ​ស្វែង​យល់​ទាក់ទង​នឹង​កម្មវិធី​នេះ។ ចំពោះ​វេលា​ចុង​ក្រោយ​នៃ​កម្មវិធី​នេះ ក៏​នឹង​មាន​ការ​សំដែង ឈុត​ឆាក​ដ៏​ធំមួយ​ដែល​ពិសេស​ប្លែក​មិន​ធ្លាប់​មាន​ពី​មុន​មក។

ព្រឹត្តិការណ៍សំខាន់ៗចំនួន ៣ ក្នុងថ្ងៃតែមួយដូចជា ៖

  • ១. សិក្ខាសាលាដែលមានវាគ្មិនចំនួន1 000នាក់ 
  • ២. ការតាំងពិព័រណ៍
  • ៣. ការសម្តែង

ដើម្បី​ស្រាយ​ចម្ងល់ ទាក់ទងនឹង​កម្មវិធី តោះ​ជួបគ្នា​ថ្ងៃ​កម្មវិធី ដែល​ប្រារព្ធឡើង​នៅថ្ងៃទី ១៨ ឧសភា ឆ្នាំ ២០១៩ ទីតាំងនៅ The Premier Centre Sen Sok​ តើ​លោក​អ្នក​ចង់​ដឹង​អំពី​ភាព​អស្ចារ្យ​នៅ​ក្នុងGENIUS Tables Cambodiaរួម​ទាំង​ការ​សម្តែង​នោះ​ជា​អ្វី​ទេ? តោះ​ទៅ​តាម​ដាន​ជាមួយ​ពួកយើង​ទាំងអស់​គ្នា​ក្នុង​កម្មវិធី GENIUS Tables Cambodia។

អត្ថបទ៖ ដៃគូសហការ

អត្ថបទថ្មី