បុរសតៃវ៉ាន់ច្រឡំលេប AirPods ចូលពោះ ជុះ​ចេញ​មក​នៅ​តែ​ប្រើ​បាន​ធម្មតា

  • 2019-05-05 03:26:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​តៃវ៉ាន់​ម្នាក់​បាន​អះអាង​ថា​ខ្លួន​បាន​ច្រឡំ​លេប​AirPods ចូល​ទៅ​ក្នុង​ពោះ ពេល​កំពុង​​លង់លក់​ក្នុង​ដំណេក។ គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺ​នៅ​ពេល​តែ​បញ្ចេញ​ចោល​មក​ កាស​នេះ​នៅ​តែ​ដំណើរ​ការ​ធម្មតា។

បុរស​ខាង​លើ​មាន​ឈ្មោះ​ថា​ Ben Hsu ដោយ​គេ​បាន​គេង​លក់ ទាំង​មាន​ពាក់​កាស​ AirPods ប៉ុន្តែ​ពេល​ភ្ញាក់​ឡើង​ស្រាប់​តែ​បាត់​កាស​ម្ខាង។ ពេល​ប្រើ​ប្រាស់​មុខងារ​ស្វែងរក​​នៅ​លើ iPhone ទើប​ដឹង​ថា​កាស​ម្ខាង​ទៀត​គឺ​ស្ថិត​នៅ​ក្នុង​បន្ទប់​របស់​ខ្លួន​នៅ​ឡើយ ហើយ​ថែម​លើ​សំឡេង​ទឹតៗ​នៅ​ក្បែរ​ខ្លួន​ទៀត។

​​Ben Hsu បាន​និយាយ​ថា ៖ "ខ្ញុំ​បាន​ឆែក​មើល​ក្រោម​ភួយ និង​មើល​ជុំវិញ​ប៉ុន្តែ​រក​វា​មិន​ឃើញ ក្រោយ​មក​ទើប​ខ្ញុំ​ដឹង​ថា​សំឡេង​គឺ​ឮ​ចេញ​ពី​ពោះ​របស់​ខ្ញុំ”។

Ben បាន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ធ្វើ​ការ​ឆ្លុះ X-Ray ដែល​ពេល​នោះ​ទើប​បាន​បញ្ជាក់​បាន​ទីតាំង​ពិត​របស់​កាស​ម្ខាង​ទៀត។ គ្រូពេទ្យ​បាន​ប្រាប់​ឲ្យ​គេ​វះកាត់​ ប៉ុន្តែ​វា​ក៏​អាច​ដោះ​ស្រាយ​បាន​ដោយ​ការ​បញ្ចេញ​ចោល​តាម​បែប​ធម្មជាតិ​ផង​​ដែរ។

នៅ​ពេល​បញ្ចេញ​ចោល​ និង​លាង​សម្អាត​រួច កាស​ម្ខាង​ទៀត​នៅ​តែ​ដំណើរ​ការ​បាន​ដូច​ធម្មតា ដោយ​ថាមពល​ថ្ម​នៅ​មាន ៤១% ហើយ​ Ben បាន​និយាយ​ថា​​នេះ​ជា​រឿង​មិន​គួរ​ឲ្យ​ជឿ​មួយ​ដែល​ខ្លួន​បាន​ជួប​ប្រទះ៕​​

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង