តារា YouTube ម្នាក់ត្រូវជាប់គុក ១០ ឆ្នាំ ដោយសារវីដេអូស្រើបស្រាលរបស់ក្មេង
- 2019-05-05 07:27:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារា YouTube ម្នាក់ត្រូវជាប់គុក ១០ ឆ្នាំ ដោយសារវីដេអូស្រើបស្រាលរបស់ក្មេង
ចន្លោះមិនឃើញ
អតីតតារា YouTube មួយរូបឈ្មោះ Austin Jones ត្រូវបានតុលាការសម្រេចក្ដីឲ្យជាប់ពន្ធនាគាររយៈពេល ១០ ឆ្នាំ ក្រោយពីរកឃើញថាមានកំហុសកាលពីខែកុម្ភៈ ទាក់ទងនឹងការទទួលយកវីដេអូស្រើបស្រាលរបស់ក្មេងជំទង់។
តារា YouTube ខាងលើបានសារភាពថាពិតជាបានឲ្យមនុស្សស្រីចំនួន ៦ នាក់ ក្នុងនោះរួមមានម្នាក់អាយុ ១៤ ឆ្នាំ ឲ្យពួកគេបង្កើតនូវវីដេអូស្រើបស្រាលដល់ខ្លួន ដើម្បីបង្ហាញថាពួកគេគឺជាអ្នកគាំទ្រងប់ងុល។ លើសពីនេះគេក៏ទទួលស្គាល់ថាបានឲ្យក្មេងស្រីមិនទាន់គ្រប់អាយុផ្ញើរូបភាព និងវីដេអូស្រើបស្រាល តាមរយៈ Facebook ទៀតផង ដោយយកលេសថាជាដើម្បីមានឱកាសក្លាយជាតារាម៉ូដែល។
Austin ត្រូវបានចាប់ខ្លួននៅឆ្នាំ ២០១៧ ប៉ុន្តែទង្វើអប្រិយរបស់គេ បានលេចឮកាលពីឆ្នាំ ២០១៥ នៅពេលក្មេងស្រីម្នាក់រាយការណ៍ថា Austin បានឲ្យគេថតវីដេអូ។ ការសម្រេចក្ដីនេះ អាចជាការព្រមានដ៏ធ្ងន់ធ្ងរមួយដល់អ្នកដទៃទៀត ដែលមានបំណងចង់ធ្វើបែបនេះ។
Austin Jones មានវ័យ ២៦ ឆ្នាំ ដោយចាប់ផ្ដើមសកម្មលើ YouTube ផលិតវីដេអូចម្រៀង Cover ចាប់តាំងពីឆ្នាំ ២០០៧ មក។ មុនកើតមានរឿងរ៉ាវរហូតដល់បិទគណនី YouTube នៅថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០១៩ នេះ គណនី YouTube របស់គេមាន Subscriber រហូតដល់ ៥៤០ ០០០ នាក់ និងមានចំនួនទស្សនាជាង ៣០ លានផងដែរ៕