OnePlus 7 ​មាន​ល្បឿន​ជាង​ស្មាតហ្វូន​ផ្សេងៗ​ទាំង​អស់​

  • 2019-05-06 01:59:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន OnePlus បាន​បញ្ជាក់​​នៅ​ថ្ងៃ​នេះ​ថា​ OnePlus 7 និង OnePlus 7 Pro ដែល​ប្រកាស​ចេញ​នៅ​ថ្ងៃ​ទី ១៤ ឧសភា​នេះ នឹង​មាន​បំពាក់​​ Universal Flash Storage ជំនាន់​ចុង​ក្រោយ​ 3.0 ដែល​អាច​ឲ្យ​វា​មាន​ដំណើរ​ការ​លឿន​ជាង​ស្មាតហ្វូន​កំពូល​ដទៃ​នា​ពេល​បច្ចុប្បន្ន។

​UFS 3.0 បាន​ប្រកាស​ចេញ​ដំបូង​នៅ​ដើម​ឆ្នាំ ២០១៨ ដោយ​អាច​ជួយ​ឲ្យ​កម្មវិធី​បើក​លឿន​ជាង​មុន, ចូល​ទៅ​កាន់​ File លឿន​ជាង​មុខ ហើយ​អាច​ឲ្យ​ហ្គេម​​បើក​លឿន​ជាង​​មុន​ផង​ដែរ បើ​ប្រៀប​នឹង​ UFS 2.1 ដែល​ប្រើ​លើ​ស្មាតហ្វូន​កំពូល​ភាគ​ច្រើន​។ ទូរសព្ទ​ដែល​ប្រើ UFS 3.0 ក៏​អាច​បើក​ចេញ​បាន​លឿន និង​មាន​សមត្ថភាព​ទ្រទ្រង់​រូបភាព​ និង​វីដេអូ​ទំហំ​ធំ បាន​ដោយ​ងាយ​ទៀត​ផង។

ស្មាតហ្វូន​ដែល​គេ​យល់​ថា​ប្រើ​ UFS 3.0 ដំបូង​គេ គឺ Galaxy S10/S10+ និង Galaxy S10e។ ប៉ុន្តែ​ចចាមអារ៉ាម​នេះ​មិន​បាន​ក្លាយ​ជា​ការ​ពិត ដោយ Samsung យក​វា​ដាក់​នៅ​លើ Galaxy Fold ជំនួស​វិញ។

រូបរាងលេចធ្លាយរបស់ OnePlus 7 Pro

ដោយ​ Galaxy Fold ត្រូវ​បាន​ពន្យារពេល​ក្នុង​ការ​ចេញ​លក់​ ហេតុ​នេះ​ OnePlus 7 និង OnePlus 7 Pro នឹង​ក្លាយ​ជា​ស្មាតហ្វូន​តែ​មួយ​គត់​​ក្នុង​លោក​ដែល​ប្រើ​ UFS 3.0 មុន​គេ និង​មាន​ល្បឿន​លឿន​ជាង​ស្មាតហ្វូន​ដទៃ៕

ចុចអាន៖

​​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង