Lexus NX និយមជិះរាល់ថ្ងៃនេះ ដឹងផលិតនៅប្រទេសណាទេ?
- 2019-05-06 02:37:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lexus NX និយមជិះរាល់ថ្ងៃនេះ ដឹងផលិតនៅប្រទេសណាទេ?
ចន្លោះមិនឃើញ
រថយន្ត Lexus NX ដែលបង្ហាញវត្តមានព្រោងព្រាតនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ភាគច្រើនគឺមានប្រភពចេញពីសហរដ្ឋអាមេរិក។ កត្តានេះធ្វើឲ្យមនុស្សភាគច្រើនយល់ថា រថយន្ត SUV ខ្នាតតូចនេះផលិតនៅរោងចក្រសហរដ្ឋអាមេរិកផ្ទាល់។
ប៉ុន្តែតាមពិតទៅរថយន្តម៉ូដែលនេះមានផលិតតែនៅរោងចក្រ Toyota នៅប្រទេសជប៉ុន ដែលមានទីតាំងនៅក្រុង Miyawaka នៃខេត្ត Fukuoka ដោយរោងចក្រមានឈ្មោះថា Miyata។ រថយន្តនេះមានប្រជាប្រិយភាពខ្លាំងគេនៅសហរដ្ឋអាមេរិកដោយនៅឆ្នាំដំបូង (២០១៥) អាចលក់បានសរុប ៤៣ ៧៦៤ គ្រឿង និងបន្តកើនឡើងជាបន្តបន្ទាប់។
ក្រោយមានការបណ្ដាក់ទុនរាប់រយលានដុល្លារ រថយន្ត Lexus NX ដែលលក់លើទីផ្សារអាមេរិកខាងជើង នឹងត្រូវផលិតឡើងនៅរោងចក្រ Toyota ក្នុងក្រុង Cambridge ខេត្ត Ontario ប្រទេសកាណាដា ចាប់ពីឆ្នាំ ២០២២ តទៅ។
ផ្អែកតាមកាលបរិច្ឆេទដែល Toyota ផ្ដល់ឲ្យនេះ មានន័យថារោងចក្រក្នុងខេត្ត Ontario ទំនងជាមិនផលិតរថយន្ត NX ស៊េរីបច្ចុប្បន្ននេះទេ។ ផ្ទុយទៅវិញវាអាចនឹងផលិតរថយន្ត NX ស៊េរីថ្មី ឬ រថយន្ត NX ជំនាន់ទីពីរតែម្ដង៕
ចុចអាន៖