ក្ដៅ​ៗ ​Leonardo ចែកផ្លូវជាមួយក្លឹបភ្នំពេញក្រោន​ហើយ​

  • 2019-05-07 04:31:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ភ្នំពេញ​ក្រោន បាន​ចែក​ផ្លូវ​ជាមួយ​គ្រូ​បង្វឹក Leonardo ​ហើយ ​ក្រោយ​ពី​ដឹក​នាំ​ក្រុម​បាន​ត្រឹម​តែ​៦​ប្រកួត ​ហើយ​លទ្ធផល​វិញ ​បាន​ត្រឹម​៦​ពិន្ទុ​ប៉ុណ្ណោះ។ នេះ​បើ​តាម​​វិបសាយ​ផ្លូវ​ការ​របស់​ក្លឹប​ដែល​ទើប​ចេញ​ផ្សាយ​មុន​នេះ​បន្តិច។

អតីត​គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា ​បាន​បញ្ជាក់​នៅ​ពេល​ចូល​ខ្លួន​មក​ដឹក​នាំ​ក្រុម​ភ្នំពេញ​ក្រោន ថា​លោក​នឹង​ចាកចេញ​ពី​ក្រុម​នេះ ​នៅ​ពេល​ដឹក​នាំ​ក្រុម​មិន​ល្អ។ នៅ​រដូវ​កាល​ដំបូង​របស់​លោក គឺ​នឹង​ជួយ​ក្រុម​លើក​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​ឱ្យ​បាន។ យ៉ាងណាមិញ ​បើ​មើល​តាម​លទ្ធផល​វិញ ​ភ្នំពេញ​ក្រោន​ហាក់​ដូចជា​យ៉ាប់យ៉ឺន​ខ្លាំង ​ជាក់​ស្ដែង​លេង​ប្រកួត​មក​នេះ ​បាន​ត្រឹម​តែ​៦​ពិន្ទុ​ប៉ុណ្ណោះ។

ដូច្នេះ​ហើយ ​ទើប​បាន​ជា​ក្លឹប​ម្ចាស់​ជើង​ឯក​៦​សម័យ​កាល ​សម្រេច​ចែក​ផ្លូវ​ជាមួយ​អ្នក​ចាត់ការ​ប្រេស៊ីល​ខាង​លើ​តែ​ម្ដង៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម