គួរឲ្យសរសើរ! កម្មវិធី​ ​"​៤៥ថ្ងៃ​នៃ​អក្សរខ្មែរ​"​ អត្ថន័យក៏ល្អ ទឹកដៃអ្នករចនាក៏ឡូយ

  • 2019-05-07 10:36:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ ​"​៤៥ថ្ងៃ​នៃ​អក្សរខ្មែរ​"​ ​​មាន​គោលបំណង​ដើម្បី​បំផុស​ការរចនា​តួអក្សរ​តាម​ភាព​ច្នៃប្រឌិត​របស់​អ្នក​រចនា​ម្នា​ក់ៗ​។​ ​វា​ជា​ជំហាន​មួយ​ដើម្បី​ឱ្យ​មនុស្ស​ចាប់ផ្ដើម​ចាប់អារម្មណ៍​នឹង​សិល្បៈ​អក្សរ​ ​ហើយនិង​ជា​ចំណុច​ចាប់ផ្ដើម​ក្នុង​ការរចនា​ជា​ពុម្ពអក្សរ​នៅពេលអនាគត​។​ នេះបើតាមការឲ្យដឹងពី ទេព សុវិចិត្រ ជាម្នាក់ក្នុងចំណោមអ្នកផ្ដើមគំនិតធ្វើគម្រោង​ ​"​៤៥ថ្ងៃ​នៃ​អក្សរខ្មែរ​"​។

ស្នាដៃររចនាតួអក្សរនៃអ្នកឌីហ្សាញច្រើនរូប(រូបភាព៖ ផ្តល់ឲ្យ)

វិចិត្រ លើកឡើងថា ​កម្មវិធី​នេះ​​ដំបូង​ឡើយ រូបគេមិនទាន់​ចង់​ធ្វើ​វា​ជា​សាធារណៈ​ទេ​ ​គឺ​ត្រឹមតែ​មិត្តភក្ដិ​បួន​ប្រាំ​នាក់​ ​ប៉ុន្តែ​នៅ​ថ្ងៃទី ១ ​ក៏​មាន​អ្នកដទៃ​ទៀត​សួរនាំ​និង​ចាប់អារម្មណ៍​ ​រួចហើយ​យើង​ក៏​សម្រេចចិត្ត​ដាក់​វា​ជា​សាធារណៈ​។​ ​មិន​មាន​លក្ខខណ្ឌ​នោះ​ទេ​ ​គឺ​យើង​អាច​ចូលរួម​និង​រចនា​ពុម្ពអក្សរ​តាម​ការ​ពេញចិត្ត​ ​និង​តាមពេលវេលា​របស់​ខ្លួន​។​

​សូម​បញ្ជាក់​ថា​ ​គម្រោង​នេះ​មិន​ផ្ដោត​លើ​ការ​ធ្វើ​ ​"​ពុម្ពអក្សរ​"​ ​នោះ​ទេ​។​ ​កាលណា​និយាយ​អំពី​ពុម្ពអក្សរ​ ​គឺជា​អក្សរ​ដែល​ត្រូវ​បាន​គេ​ចងក្រង​នៅក្នុង​សណ្ឋាន​ដូច​ៗ​គ្នា​ពី​មួយ​តួ​ទៅ​មួយ​តួ​ ​ហើយ​ដាក់​វា​ទៅ​ក្នុង​ឯកសារ​ឌីជីថល​ដើម្បី​យក​ទៅ​ប្រើប្រាស់​នៅក្នុង​កម្ម​វិ​ធី​ផ្សេង​ៗ​។​ ​គម្រោង​នេះ​គ្រាន់តែ​ផ្ដោត​លើ​សិល្បៈ​និង​ភាព​ច្នៃប្រឌិត​ក្នុង​ការរចនា​តួអក្សរ​ប៉ុណ្ណោះ​។​

​ក្រោយ​កម្មវិធី "៤៥ថ្ងៃនេះ​" វិចិត្រសង្ឃឹមថា ​អ្នក​រចនា​ដែល​បាន​ចូលរួម​ ​នឹង​បាន​រៀន​អ្វី​ដែល​ថ្មី​អំពី​តួអក្សរ​ ​និង​បាន​បង្កើន​ជំនាញ​របស់​ខ្លួន​បាន​មួយ​កម្រិត​ទៀត។ មកទល់ថ្ងៃនេះ ធ្វើបានដល់អក្សរ ច ហើយចំពោះថ្ងៃបញ្ចប់តួអក្សរទាំង ៣៣ តួនិង ព្យញ្ជនៈអាចនឹងឈានដល់ពាក់កណ្ដាលខែមិថុនាឆ្នាំ ២០១៩៕

អក្សរគំរូ (រូបភាព៖ ផ្តល់ឲ្យ)
អក្សរ ខ ស្នាដៃណៃមុន្នីឧត្តម (រូបភាព៖ ផ្តល់ឲ្យ)
អក្សរ គ ស្នាដៃ SunChandat (រូបភាព៖ ផ្តល់ឲ្យ)

អត្ថបទ៖ រក្សា