Godin នឹង​ចាកចេញ​ពី​ Atletico Madrid ក្រោយ​រួមរស់​អស់​ជិត​ ១០​ឆ្នាំ​

  • 2019-05-07 12:02:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​អម្បាញ់មិញ​នេះ ខ្សែ​ការពារ​អ៊ុយរុយហ្គាយ​កីឡាករ​ Diego Godin បាន​លើកឡើង​ក្នុង​សន្និសីទ​កាសែត​ថា​ ខ្លួន​នឹង​ចាកចេញ​ពី​ក្លឹប​ Atletico Madrid ខណៈ​កុងត្រា​របស់​គេ​នឹង​ផុត​កំណត់​នៅ​ចុង​ខែ​ ឧសភា​នេះ។

កីឡាករ​រូប​នេះ​បាន​និយាយ​ដោយ​លាយឡំ​ជាមួយ​ទឹកភ្នែក​ថា​ ខ្លួន​ចាត់​ទុក​ក្លឹប​ Atletico Madrid ជា​គ្រួសារ​របស់​ខ្លួន ដោយ​ខ្លួន​ថែម​ទាំង​បដិសេធ​សំណើ​ក្លឹប​ Manchester United កាល​ពី​ឆ្នាំ​មុន​ទៀត​ផង​។

មូលហេតុ​នៃ​ការ​ចាកចេញ​ពី​ក្លឹប​អេស្ប៉ាញ​មួយ​នេះ Godin បាន​ប្រាប់​ថា​ ខាង​ក្លឹប​ និង​រូប​ខ្លួន​មិន​មាន​ការ​ឯកភាព​ក្នុង​ការ​ចុះ​កុងត្រា។

Godin បាន​បង្ហាញ​ខ្លួន​ឲ្យ Atletico Madrid បាន ៣៨៧​ដង​ ដែល​ជា​កីឡាករ​បរទេស​បាន​លេង​ក្នុង​ក្លឹប​នេះ​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​។

ខ្សែ​ការពារ​រូប​នេះ​ក៏​បាន​ជួយ​ឲ្យ​ Atletico ឈ្នះ​ពាន​មួយ​ចំនួន​ដូច​ជា​ La Liga, Copa del Rey, Super Cup អេស្ប៉ាញ, Europa League ២​ដង និង​ UEFA Super Cup ៣​ដង​៕

អាន​បន្ត​៖

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី