ទិដ្ឋភាព​ទាំង​ស្រុង​​លើ​វាល​ស្មៅ Anfield​ ​ដែល​គ្រប់គ្នា​មិន​ទាន់​បាន​ឃើញ​ក្រោយ​ចប់​៩០​នាទី

  • 2019-05-08 04:36:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool បាន​សាង​កំណត់ត្រា​ល្អ​មួយ​​ក្នុង​ប្រវត្តិសាស្ត្រ Champions League បន្ទាប់​ពី​វាយ​បក​ជើង​ទី​ពីរ​សឹង​មិន​គួរ​ឲ្យ​ជឿ​ឈ្នះ ៤-០ លើ​ក្លឹប​យក្ស​របស់​អេស្ប៉ាញ Barcelona (សរុប​ទាំង​ពីរ​ជើង​ឈ្នះ ៤-៣)។

​​គុណសម្បត្តិ​ធំ​​កើត​ចេញ​ពី​កីឡាករ​ពីរ​រូប​គឺ Divock Origi និង Georginio Wijnaldum ដែល​រក​បាន​ម្នាក់​ពីរ​គ្រាប់​ក្នុង​ការ​ប្រកួត​ខាង​លើ។ បន្ទាប់​ពី​ផ្លុំ​កញ្ចែ​ចប់​ការ​ប្រកួត​​ក្រុម​ខាង​ Liverpool សប្បាយ​រីករាយ​ជា​ខ្លាំង ប៉ុន្តែ​ងាក​ទៅ​ខាង​អ្នក​គាំទ្រ​ Barcelona វិញ​បាន​យំ​ ព្រោះ​មិន​អស់​ចិត្ត​នឹង​ការ​ប្រកួត។

ជ័យជម្នះ​នេះ​បាន​ធ្វើ​ឲ្យ​ Liverpool ឡើង​​ទៅ​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ UCL ២​រដូវ​កាល​ជាប់​គ្នា។ វា​​ក៏​ជា​លើក​ទី​៣​សម្រាប់ ​លោក Jurgen Klopp បាន​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ដោយ​លើក​ដំបូង​ជាមួយ Borussia Dortmund និង​២​ដង​ចុងក្រោយ​ជាមួយ​ហង្សក្រហម៕

អត្ថបទ៖ ហេង សុធារិទ្ធិ