ក្លឹប​មក​ពី La Liga គ្មាន​មុខ​នៅ​វគ្គ Final នៃ UCL ជា​លើក​ដំបូង​ក្នុង​រយៈពេល ៥ឆ្នាំ

  • 2019-05-08 11:59:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​រដូវ​កាល​ ២០១៨​/១៩នេះ មាន​រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ជា​ច្រើន​ក្នុង​ក្របខ័ណ្ឌ UEFA Champions League។ ក្លឹប​អេស្ប៉ាញ​ធ្លាប់​តែ​វាតទី​ក្របខ័ណ្ឌ​ក្នុង​រយៈពេល ៥​ឆ្នាំ​ចុង​ក្រោយ​ត្រូវ​បាន​បញ្ចប់​ត្រឹម​យប់​ថ្ងៃ​អង្គារ​នេះ។

ក្លឹប​ Barcelona ត្រូវ​បាន​ Liverpool ទម្លាក់​យ៉ាង​អាម៉ាស់​ ដោយ​បាន​នាំ​មុខ​ហង្ស​ ៣-០ មុន​ហើយ តែ​ត្រូវ​កូន​ហង្ស​បំបាក់ ៤-០ វិញ​នៅ​ទឹកដី​អង់គ្លេស ដែល​ធ្វើ​ឲ្យ​ក្លឹប​កាតាឡាន់​ធ្លាក់​ត្រឹម​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។

លើក​ចុង​ក្រោយ​ដែល ក្លឹប​ក្រៅ​ La Liga ឡើង​មក​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នោះ​គឺ​ក្នុង​រដូវ​កាល ២០១២/១៣ ដោយ​កាល​នោះ​ ក្លឹប​ Bayern Munich ជួប​ជាមួយ​ Dortmund ដែល​ដឹកនាំ​ដោយ​លោក Jurgen Klopp។

ចាប់​ពី​រដូវ​កាល ២០១៣/១៤​មក ក្លឹប​ La Liga បាន​កាន់កាប់​ពាន​កំពូល​អឺរ៉ុប​ ដែល​ក្នុង​នោះ​ Real Madrid លើក​បាន ៤​ដង ហើយ​ Barcelona លើក​ពាន​បាន​ម្ដង​៕

អាន​បន្ត​៖

ប្រភព៖ UEFA   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី