​Google ​យល់​ចិត្ត​អ្នក​ប្រើ​ទូរសព្ទ ​ថែម​របស់​ក្នុង​ប្រអប់​មួយ​កំប្លេ

  • 2019-05-09 02:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកទាំងអស់គ្នាប្រហែលជាបានដឹងដំណឹងពីការប្រកាសចេញស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុនGoogle រួចហើយគឺ ម៉ូឌែល​ Pixel 3a និង​ Pixel 3a XL។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះគឺ Google បានប្រើយុទ្ធសាស្រ្តបំពាក់សមត្ថភាពកាមេរ៉ាខ្លាំងលើទូរសព្ទតម្លៃមធ្យម ហើយក៏ជាវិធីសាស្រ្តមួយសម្រាប់ទាក់ទាញទីផ្សារអ្នកប្រើស្មាតហ្វូនឲ្យកាន់តែច្រើនជាងមុន។ លើសពីនេះទៀត Google ហ៊ានផ្តល់ជូនរបស់ថែម ភ្ជាប់ក្នុងប្រអប់សុទ្ធតែតម្លៃថ្លៃគួរសម(បើទិញនៅទីផ្សារក្រៅ)។

នៅ​ក្នុង​ប្រអប់ Pixel 3a និង​ Pixel 3a XL ​ដូច​គ្នា​គឺ ​មាន​ភ្ជាប់​ឆ្នាំង​សាក​ល្បឿន​លឿន​កម្លាំង​ ១៨ វ៉ាត់ ​ក្បាល​ឌុយ​ត​មួយពី​ USB-C ទៅ USB-A ​មាន​​ខ្សែ​សាក​ភ្លើង​ល្បឿន​លឿន និង​កាស​ខ្សែ​មួយ៕

ចំពោះតម្លៃវិញ Pixel 3a មាន​តម្លៃ ៣៩៩ ដុល្លារ និង 3a XL មាន​តម្លៃ ៤៧៩ ដុល្លារ៕

សូមទស្សនាវីដេអូបើកប្រអប់ខាងក្រោម៖

អត្ថបទទាក់ទង៖

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ រក្សា