អង់គ្លេស អាច​​ក្លាយ​ជា​ប្រទេស​ដំបូង​​មាន​ក្រុម​របស់​ខ្លួន៤​​ឡើង​​ផ្ដាច់ព្រ័ត្រ​ពាន​ធំ​ទាំង​២​របស់​អឺរ៉ុប

  • 2019-05-09 04:38:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អង់គ្លេស នឹង​ក្លាយ​ជា​ប្រទេស​ទី​មួយ​ដំបូង​គេ​បង្អស់​ដែល​មាន​ក្រុម​​បាល់ទាត់​​​មក​ពី​ប្រទេស​របស់​ខ្លួន​៤​ ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​កំពូល​របស់​អឺរ៉ុប​ទាំង​ពីរ ប្រសិន​បើ Arsenal និង Chelsea ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ Europa League។

Liverpool បាន​ធានា​កៅអី​វគ្គ​​ផ្ដាច់ព្រ័ត្រ​ បន្ទាប់​ពី​ធ្វើ​ការ​វាយ​បក​យ៉ាង​ភ្ញាក់ផ្អើល​ទល់​នឹង Barcelona ហើយ​ពួក​គេ​នឹង​ត្រូវ​ជួប​ក្រុម​រួម​លីគ Spurs ដែល​បាន​យក​ឈ្នះ Ajax កាល​ពី​យប់​មិញ។ នៅ Europa League វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ Chelsea នឹង​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​ក្រុម​មក​ពី​អាល្លឺម៉ង់ Eintracht Frankfurt ដោយ​ជើង​ទី​មួយ​ស្មើ​គ្នា ១-១។

ចំណែក Arsenal វិញ​ឈ្នះ Valencia ៣-១ កាល​ពី​ជើង​ទី​មួយ។ ប្រសិន​បើ Arsenal និង Chelsea ឡើង​ជួប​គ្នា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​មែន វា​ជា​រឿង​មិន​ធ្លាប់​មាន​ឡើង​ដែល​ក្រុម​អង់គ្លេស​៤​ឡើង​ទៅ​វគ្គ​ចុង​បញ្ចប់​នៃ​ពាន​ធំ​ទាំង​២​របស់​អឺរ៉ុប។ កន្លង​ទៅ​ធ្លាប់​តែ​ ៣​ក្រុម​មក​ពី​ប្រទេស​តែ​មួយ​ឡើង​ដល់​ផ្ដាច់ព្រ័ត្រ​ពាន​ធំ​ទាំង​ពីរ​នេះ។ ជាក់​ស្ដែង​ឆ្នាំ​១៩៩៨ Inter Milan ប៉ះ Lazio នៅ UEFA Cup (បច្ចុប្បន្ន Europa League) ខណៈ Juventus បាន​ឡើង​ផ្ដាច់ព្រ័ត្រ UCL៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ