មិនដើម្បីប្រកួតប្រជែង! តែ TADA ជួយអ្នកបើកបរ ដោយមិនមានគិតកម្រៃជើងសារឡើយ
- 2019-05-09 09:09:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនដើម្បីប្រកួតប្រជែង! តែ TADA ជួយអ្នកបើកបរ ដោយមិនមានគិតកម្រៃជើងសារឡើយ
ចន្លោះមិនឃើញ
TADA គឺជាកម្មវិធីកក់ការធ្វើដំណើរថ្មីមួយដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន MVL Foundation ដោយសន្យាថានឹងមិនគិតថ្លៃកម្រៃជើងសារពីអ្នកបើកបរបានន័យថាដោយអាចរកប្រាក់ចំណូលបាន១០០%រាល់ការដឹកអ្នកដំណើរ និងផ្តល់នូវប្រូម៉ូសិនពិសេសៗដ៏គួរឱ្យទាក់ទាញសម្រាប់អ្នកកក់ការធ្វើដំណើរ។
លោក ខេ វូ (Kay Woo) ជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ TADA និង MVLមានប្រសាសន៍ថា៖ «យើងមានសេចក្តីសោមនស្សរីករាយដែលមានដៃគូ និងអ្នកបើកបរដ៏អស្ចារ្យដែលគាំទ្រកម្មវិធីកក់ការធ្វើដំណើរ TADA ។ គោលបំណងរបស់យើង គឺលើកកម្ពស់ជីវភាពរស់នៅនៅអ្នកបើកបរឱ្យកាន់តែប្រសើរផ្តល់បទពិសោធន៏ល្អសម្រាប់អ្នកដំណើរ ក៏ដូចជាការផ្តល់នូវកម្មវិធីកក់ការធ្វើដំណើរ ដែលអាចជឿទុកចិត្តបានប្រកបដោយភាពច្នៃប្រឌិតថ្មីសម្រាប់អ្នកប្រើប្រាស់»។
លោក Tomas Pokorny នាយកប្រតិបត្តិនៃក្រុមហ៊ុន Pi Pay បានមានប្រសាសន៍ថា៖ «ការសហការជាមួយក្រុមហ៊ុនកក់ការធ្វើដំណើរ TADA គឺជាជំហានថ្មីមួយទៀត ស្របពេលដែលមានការលើកទឹកចិត្តប្រជាជនកម្ពុជាឱ្យប្រើប្រាស់សេវាទូទាត់ការធ្វើដំណើរដោយមិនប្រើសាច់ប្រាក់កាន់តែច្រើនឡើងៗនៅក្នុងសម័យឌីជីថលនេះ»។
ដើម្បីអបអរពិធីសម្ពោធជាផ្លូវការ និងចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាដៃគូនៅថ្ងៃនេះ ក្រុមហ៊ុនTADA នឹងប្រកាសពីកម្មវិធីធ្វើដំណើរដោយឥតគិតថ្លៃចំនួន១ថ្ងៃ (Free Rides Day) នៅថ្ងៃទី ១០ ឧសភា ចាប់ពីម៉ោង ៦ព្រឹកដល់ម៉ោង១១ៈ៥៩នាទីយប់ (កំណត់ត្រឹម ១២ ០០០រៀល ចំពោះអ្នកជិះដំបូង ២០០០នាក់) ដោយប្រើលេខកូដប្រូម៉ូសិន TADANOW ។ ក្រុមហ៊ុន TADA ក៏មានថវិការលើកទឹកចិត្តសម្រាប់អ្នកបើកបរក្នុងការចាប់ផ្តើមអាជីវកម្មដំបូង ក៏ដូចជាអរគុណដល់អ្នកបើកបររបស់ TADA ដែលបានសាកល្បងអាជីវកម្មនេះកន្លងមក។
លក្ខណៈពិសេសថ្មីរបស់កម្មវិធីកក់ការធ្វើដំណើរនេះ គឺមុខងារកំណត់ការធ្វើដំណើរគិតជាគីឡូម៉ែត (TADA APP Meter) និងការហៅជិះតាមផ្លូវ (seamless street-hailing) ដែលផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងក្នុងការទូទាត់ថ្លៃធ្វើដំណើរជាមួយនឹងក្រុមហ៊ុន Pi Pay និង Alipay ប្រកបដោយភាពជឿជាក់។
សម្រាប់ព័ត៌មានបន្ថែម ដើម្បីទាញយកកម្មវិធី TADA ឥឡូវនេះ៖ ទាញយកកម្មវិធីសម្រាប់អ្នកបើកបរ៖ https://deeplink.me/driver.tada.global និងកម្មវិធីសម្រាប់អ្នកធ្វើដំណើរ៖ https://deeplink.me/tada.global/app/rider តាមរយៈប្រព័ន្ធ IOS និង Android នៅលើទូរស័ព្ទរបស់អ្នក ឬទាក់ទងតាមអ៊ីម៉ែល supportkh@tada.global។