បើកទូលាយតែម្ដង! ប៊ី សុធារី មិនលាក់លៀមទំនាក់ទំនងជាមួយសង្សារកូនកាត់ ៣ សាសន៍
- 2019-05-10 03:40:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើកទូលាយតែម្ដង! ប៊ី សុធារី មិនលាក់លៀមទំនាក់ទំនងជាមួយសង្សារកូនកាត់ ៣ សាសន៍
ចន្លោះមិនឃើញ
ឈានដល់វ័យ ២១ឆ្នាំ ជាពេលដែលសមស្របសម្រាប់មានស្នេហា ដូច្នេះហើយ ប៊ី សុធារី អតីត Miss Univers Cambodia ឆ្នាំ ២០១៧ ក៏មិនលាក់លៀមដែរថា ដោយនាងបញ្ជាក់ថា បច្ចុប្បន្ននាងមានស្នេហាហើយ។ ហើយមិត្តប្រុសរបស់នាងគឺ។
តាមកញ្ញា ប៊ី សុធារី គូស្នេហ៍របស់នាងមានឈ្មោះថា សុវណ្ណា រ៉ាន់ឆា ជាកូនកាត់ ៣សាសន៍ ខ្មែរ ថៃ និងចិន និងជាអ្នកធ្វើការឯកជនផង ជាអ្នករកស៊ីផង។ ទំនាក់ទំនងមួយនេះ បានកើតឡើងរយៈពេល ៥ឆ្នាំហើយ ប៉ុន្តែពួកនាងមិនទាន់មានគម្រោងរៀបការក្នុងពេលឆាប់ៗនេះទេ ដោយហេតុថា នាងចង់ប្រើពេលពិសោធន៍ ក៏ដូចជាមើលចិត្តគ្នាសិន។
"រឿងរៀបការ គឺជារឿងប្រពៃណីដែលមិនអាចខានបាន ប៉ុន្តែបើការហើយយើងមិនត្រូវគ្នា ក៏នៅតែបែកគ្នាដែរ អីចឹងហើយខ្ញុំគិតថា សំខាន់គឺយល់ចិត្តគ្នាសិន"។ អតីត Miss Global ឆ្នាំដំបូងបំផុត បញ្ជាក់ថា ត្បិតថាបានសេពគប់គ្នាដល់ទៅ៥ឆ្នាំក៏ពិតមែន ប៉ុន្តែ៤ឆ្នាំកន្លងមកនេះ គឺពួកគេមិនបាននៅជិតដិតនឹងគ្នាទេ ពោលគឺនៅឆ្ងាយគ្នារាប់ម៉ឺនគីឡូ ព្រោះអំឡុងពេលនោះ គូស្នេហ៍របស់នាង ទៅរៀននៅបារាំង និងអង់គ្លេស ជាហេតុធ្វើឲ្យការយល់ចិត្តគ្នានៅមានកម្រិត។
ធារី ថានាង និងគូស្នេហ៍ ទើបតែបាននៅជិតដិតគ្នាក្នុងរយៈប្រមាណ ១ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ បន្ទាប់ពីមិត្តប្រុសបានវិលត្រឡប់មកនៅក្នុងប្រទេសកម្ពុជាវិញ។ ដូច្នេះហើយ ទើបនាងថា ចង់ប្រើពេលនៅជិតដិតនឹងគ្នានេះ ដើម្បីពិសោធន៍មើលថា តើពួកគេអាចយល់ចិត្តគ្នាបានច្រើនប៉ុណ្ណា ឬក៏ថា អាចនៅជាមួយគ្នាបានឬអត់ ផ្សំនឹងទាំងសង្ខាងនៅមានការរវល់ច្រើនរៀងខ្លួនផង។
សុធារី បញ្ជាក់ថា គិតត្រឹមពេលនេះ គម្រោងរៀបការ មិនទាន់បានកំណត់នៅឡើយ។ ប៉ុន្តែយ៉ាងនេះក្ដីនាងបានអះអាងថា សង្សារកូនកាត់ ៣សាសន៍របស់នាង បានទៅជួបជាមួយឪពុកម្ដាយរបស់នាងរួចហើយ។ ក្រោយជំនួបនោះ ចាស់ទុំខាងនាង ក៏មិនបានបង្ហាញកាយវិការ ពាក្យសម្ដីណាមួយថាមិនពេញចិត្តទំនាក់ទំនងមួយនេះទេ។ បែបនេះហើយនាងថា កិច្ចការបន្តមកទៀត គឺនាងគ្រោងទៅជួបចាស់ៗខាងមិត្តប្រុសម្ដង។ "សង្សារខ្ញុំគាត់ បានទៅជួបប៉ាម៉ាក់ខ្ញុំរួចហើយ ហើយខ្ញុំក៏គ្រោងទៅជួបប៉ាម៉ាក់គាត់ដែរ គឺអាចថាឆាប់ៗហ្នឹង!”។
ប៊ី សុធារី គឺជាអតីត Miss Univers Cambodia ឆ្នាំ ២០១៧។ មកដល់បច្ចុប្បន្ននាង គឺជាតារាម៉ូដែល និងថតស្ប៉តពានិជ្ជកម្ម ដោយមិនធ្លាប់មានបទពិសោធន៍សម្ដែងភាពយន្តនោះទេ៕