ចេញ​ហើយ! បទ​ច្រៀង​រួម​គ្នា​របស់ Justin Bieber និង Ed Sheeran

  • 2019-05-10 04:44:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ចម្រៀង​ថ្មី​របស់ Justin Bieber ​មាន​ចំណង​ជើង​ថា​ " I Don't Care” ដែល​ច្រៀង​រួម​គ្នា​នឹង​ Ed Sheeran បាន​ចេញ​ផ្សាយ​ហើយ​នៅ​មុន​បន្តិច ដែល​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​សន្លឹក​ពេល​​បាន​មួយ​សន្ទុះ។

ទើប​ចេញ​បាន​ប្រមាណ​កន្លះ​ម៉ោង​ប៉ុណ្ណ​ បទ "I Don't Care” នេះ មាន​ចំនួន​អ្នក​ចុច​មើល​ដល់​ទៅ​ជាង ៤០ ម៉ឺន​ដង និង​ចំនួន​ Like រហូត​ដល់​ជាង ១០ ម៉ឺន​នាក់ ខណៈ​ចំនួន​ Dislike មាន​មិន​ដល់ ១ ពាន់​នាក់​ឡើយ។ ចង់​ដឹង​ពីរោះ​រណ្ដំ​ និង​អត្ថន័យ​ពិសេស​យ៉ាងណា​ចុច​ស្ដាប់​តាម​រយៈ​វីដេអូ​ខាង​ក្រោម​នេះ ៖

គួរដឹងថាមុនចេញបទចម្រៀងនេះ Ed Sheeran បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ដល់​អ្នក​គាំទ្រ​នៅ​កម្ពុជា ក្រោយ​ពី​បាន​បង្ហោះ​រូប​មួយ​សន្លឹក​បង្ហាញ​ថា​ខ្លួន​កំពុង​វត្តមាន​នៅ​ទឹកដី​អង្គរ​ខេត្ត​សៀមរាប កាល​ពី​ម្សិលមិញ​នេះ៕

អត្ថបទ៖ សុខហេង