មកមើលយន្តហោះផ្ទាល់ខ្លួន Jack Ma តម្លៃជាង ៤០ លានដុល្លារ
- 2019-05-13 05:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកមើលយន្តហោះផ្ទាល់ខ្លួន Jack Ma តម្លៃជាង ៤០ លានដុល្លារ
ចន្លោះមិនឃើញ
ក្នុងនាមជាម្ចាស់ក្រុមហ៊ុនលក់ទំនិញអនឡាញ Alibaba និង ជាមហាសេដ្ឋីលំដាប់ទីពីររបស់ប្រទេសចិន លោក Jack Ma មានប្រើប្រាស់នូវវត្ថុមានតម្លៃថ្លៃៗជាច្រើន។ ជាក់ស្ដែងដូចជាយន្តហោះឯកជនម៉ូដែល Gulfstream G550 ដែលមានតម្លៃថ្លៃដល់ទៅជាង ៤០ លានដុល្លារ។
ព្រោះតែមានតម្លៃថ្លៃ ទើបធ្វើឲ្យយន្តហោះនេះមានលក្ខណៈពិសេសៗជាច្រើន ដូចជាអាចហោះហើរដោយមិនឈប់បានចម្ងាយ ១២ ៥០១ គ.ម នៅរយៈកម្ពស់អតិបរមា ១៥ ៥៤៥ ម៉ែត្រ និងល្បឿនអតិបរមា ១០៩២គ.ម/ម៉។ G550 អាចផ្ទុកអ្នកដំណើរបានដល់ទៅ ១៩ នាក់ ដោយមានកន្លែងគេងគ្រប់គ្រាន់សម្រាប់មនុស្សចំនួន ៨ នាក់។
នៅលើយន្តហោះនេះអ្នកដំណើរអាចបំពេញកិច្ចការរបស់ពួកគេបាន ដោយវាមានប្រព័ន្ធ Network ឥតខ្សែ, ទូរសព្ទប្រើប្រព័ន្ធផ្កាយរណប, ម៉ាស៊ីន Fax និងមានម៉ាស៊ីនសម្រាប់ព្រីនថែមទៀតផង។ លើសពីនេះក៏មានបន្ទប់ងូតទឹក, បន្ទប់ប្រជុំ, បន្ទប់ទទួលទានអាហារ និងមានជាកន្លែងសម្រាប់ក្រុមការងារលើយន្តហោះសម្រាកផងដែរ។
និយាយពីទំហំសរុបរបស់យន្តហោះនេះគឺមានទទឹង ២៨,៥ ម៉ែត្រ (គិតទាំងស្លាប), បណ្ដោយ ២៩,៤ ម៉ែត្រ និង កម្ពស់ ៧,៩ ម៉ែត្រ។ បើគិតពីទំហំផ្នែកខាងក្នុងវិញមានទទឹង ២,២៥ ម៉ែត្រ, បណ្ដោយ ១៣,១ ម៉ែត្រ និង កម្ពស់ ១,៨៨ ម៉ែត្រ៕
ប្រភព៖ Gulfstream, SCMP