ខ្សែ​បម្រើ​ Brighton ម្នាក់​សន្យា​ជួយ​ Liverpool ឈ្នះ​ Premier League

  • 2019-05-10 08:07:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្របខ័ណ្ឌ​បាល់ទាត់​កំពូល​អង់គ្លេស​បាន​ឈាន​ដល់​សប្ដាហ៍​ចុង​ក្រោយ​ហើយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ បន្ទាប់​ពី​ដំណើរ​ការ​ប្រកួត​អស់​រយៈ​ពេល​ជាង​១០​ខែ​កន្លង​មក។

Pascal Gross

នៅ​សប្ដាហ៍​ទី​៣៨​​ ក្រុម​ទាំង​២០​នឹង​ធ្វើ​ការ​ប្រកួត​នៅ​ម៉ោង​ដូច​ៗ​គ្នា​នៅ​ប្រទេស​អង់គ្លេស​ ស្មើ​នឹង​ម៉ោង​៩​យប់​នៅ​កម្ពុជា។​ ​ក្រុម​ដែល​ឈ្នះ​ជើង​ឯក​នៅ​មិន​ទាន់​រក​ឃើញ​នៅ​ឡើយ​​ទេ​ គឺ​ត្រូវ​កាត់​​ក្ដី​នៅ​ថ្ងៃ​ចុងក្រោយ​នេះ​តែ​ម្ដង រវាង​ Manchester City និង​ Liverpool។ ​

Man City នឹង​ក្លាយ​ជា​ជើង​ឯក​ងាយ​ៗ​បើ​អាច​យក​ឈ្នះ​ Brighton នៅ​ប្រកួត​ចុង​ក្រោយ​របស់​ខ្លួន​ ខណៈ​ Liverpool វិញ​ត្រូវ​យក​ឈ្នះ​ Wolverhamton ឲ្យ​ខាន​តែ​បាន​ និង​ត្រូវ​ចាំ​អ៊ុត​ បើ​ Brighton អាច​ទប់​ស្មើ​ឬ​ឈ្នះ​ City បាន​ទើប​ពួកគេ​អាច​លើក​ពាន។​

យ៉ាង​ណា​មុន​ការ​ប្រកួត​មក​ដល់​ Pascal Gross បាន​សន្យា​ជួយ​ Liverpool បញ្ឈប់​ City ដើម្បី​លើក​ពាន​លីគ​ដំបូង​ក្នុង​រយៈ​ពេល​៣០​ឆ្នាំ​។ "លោក​ Klopp សក្ដិសម​នឹង​ឈ្នះ​លីគ​ព្រោះ​ Liverpool បាន​លេង​ដល់​ចំណុច​កំពូល​រដូវ​កាល​នេះ។​ ពួក​យើង​នឹង​ព្យាយាម​គ្រប់​យ៉ាង​ដើម្បី​យក​១​ពិន្ទុ​ពី​ City”។​ ខ្សែ​បម្រើ​សញ្ជាតិ​អាល្លឺម៉ង់​និយាយ​ដូច្នេះ៕ ​

ប្រភព៖ ESPN FC   ប្រែសម្រួល៖ រ័ត្ន