អាវ Mark Zuckerberg ពាក់​សាមញ្ញ​មែន​ តែ​​ថ្លៃ​រាប់​រយ​ដុល្លារ

  • 2019-05-13 06:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ដែល​តាមដាន​មេ​ Facebook ជា​ប្រចាំ​ច្បាស់​ជា​ដឹង​ហើយ​ថា​​មហាសេដ្ឋី​វ័យ​ក្មេង​រូប​នេះ​តែង​ពាក់​អាវយឺត​ដែល​មាន​ម៉ូដ​ដូចៗគ្នា​ជា​រៀង​រាល់​ថ្ងៃ។

យ៉ាងណាក្ដី​ អាវយឺត​ដែល​ Mark Zuckerberg ពាក់​ជា​រៀង​រាល់​ថ្ងៃ​​​ជា​ផលិតផល​ម៉ាក​ល្បី​ដោយ​​អាវ​មួយ​មាន​តម្លៃ​ថ្លៃ​ ៤០០ ដុល្លារ​ ឯណោះ។ ដោយឡែក​សម្រាប់​អាវ​រងារ​ដៃ​វែង​​របស់​ Mark វិញ​ក៏​ជា​ផលិតផល​ម៉ាក​ល្បី​ ដែល​មាន​តម្លៃ​ប្រមាណ​ ៣ ០០០ ដុល្លារ។

ពាក់​ព័ន្ធ​នឹង​ការ​ពាក់​អាវ​ម៉ូដ​ដដែលៗ​ជា​រៀង​រាល់​ថ្ងៃ​នេះ​​លោក​ Mark ធ្លាប់​បាន​បក​ស្រាយ​ថា​ ព្រោះ​តែ​មិន​ចង់​ខ្ជះខ្ជាយ​ពេល​វេលា​ពេល​ព្រឹក​របស់​ខ្លួន​លើ​ការ​រើស​ម៉ូដ​សំលៀកបំពាក់​ដែល​ត្រូវ​ពាក់៕​​​

ប្រភព៖ Quora   ប្រែ​សម្រួល៖ សុខហេង