Juventus ​មិន​យក Jose ​មក​ដឹក​នាំ​ក្រុម​ទេ ​ប៉ុន្តែ​ចង់​បាន​គ្រូ​កំពុង​ឡើង​ម្នាក់​នេះ​វិញ

  • 2019-05-11 01:20:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Juventus ​ត្រូវ​បាន​គេ​ដឹង​ថា​ត្រៀម​ចែក​ផ្លូវ​ជាមួយ​លោក Allegri ​ហើយ ​ក្រោយ​ពី​ដឹក​នាំ​ក្រុម​បាន​៥​ឆ្នាំ ​និង​ជួយ​ឈ្នះ​ពាន​លីគ​កំពូល​អ៊ីតាលី​បាន​៥​រដូវ​កាល​ជាប់​គ្នា​ដែរ។

ទន្ទឹម​នឹង​នេះ​ដែរ ​ក្លឹប​យក្ស​មួយ​នេះ​បាន​បដិសេធ​ចំពោះ​រឿង​ចង់​បាន​លោក Jose Mourinho ​មក​ដឹក​នាំ​ក្រុម​នា​រដូវ​កាល​ក្រោយ បើ​ទោះ​ជា​មាន​ភ្នាក់ងារ​មក​ចរចា​ក៏​ដោយ។ ​ការ​បដិសេធ​នេះ​ដែរ គឺ​ក្រោយ​ពី​ពួកគេ​មើល​ឃើញ​មនុស្ស​ក្នុង​ចិត្ត​ទៅ​ហើយ គឺ​លោក Mauricio Pochettino ​អ្នក​ចាត់ការ​កំពុង​ល្បី​ឈ្មោះ​របស់​ក្រុម Spurs ។

Mauricio Pochettino ​ដែល​មិន​ចំណាយ​លុយ​មួយ​រៀល​សោះ​នោះ ​បាន​ដឹក​នាំ​ក្រុម Spurs ​បាន​ជាប់ Top4 ​យ៉ាង​ងាយ ​ហើយ​ថែម​ទាំង​បាន​លេង UCL ​វគ្គ​ផ្ដាច់ព្រ័ត្រ​ថែម​ទៀត។ ការ​ដឹក​នាំ​បាន​យ៉ាង​ល្អ​នេះ​ហើយ ទើប​បាន​ជា​ក្រុម Juventus ​ចង់​បាន​លោក​មក​ដឹក​នាំ​ក្រុម​នា​រដូវ​កាល​ក្រោយ។ បុរស​សញ្ជាតិ​អាហ្សង់ទីន ​ក៏​បាន​បង្ហើប​ដែរ​ថា ​ប្រសិន​បើ​លោក​ដឹក​នាំ​ក្រុម Spurs ​លើក​ពាន Champions League ​នោះ ​វា​ល្មម​ដល់​ពេល​ដែល​ត្រូវ​ចាកចេញ​ពី​ក្លឹប​នេះ​ហើយ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ