ក្រុមហ៊ុន​ទូរសព្ទ​ជើង​ចាស់​មួយ ផលិត​បាន​កុំព្យូទ័រយួរ​ដៃ​បត់​ខ្លួន​ជា​ពីរ​ដំបូង​គេ

  • 2019-05-14 02:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បន្ទាប់​ពី​វត្តមាន​ទូរសព្ទ​បត់​អេក្រង់ (Foldable Phone) ​ដែល​ចេញ​ផ្សាយ​ដោយ​ក្រុមហ៊ុន​ផលិត​ទូរសព្ទ​ជា​ច្រើន​ដូច​ជា Samsung, Huawei, និង TCL ​យ៉ាង​ណា​ក្ដី ​ពេល​នេះ​ដល់​វេន​ក្រុមហ៊ុន Lenovo ​បញ្ចេញ​រាង​កុំព្យូទ័រ​យួរ​ដៃ​អាច​បត់​ខ្លួន​ជា​ពីរ (Foldable Laptop) ដំបូង​គេ​ក្នុង​លោក។

Foldable ThinkPad X1

​កុំព្យូទ័រ​យួរ​ដៃ​អាច​បត់​ខ្លួន​ជា​ពីរ​នេះ ​មាន​កម្រាស់​ប៉ុន​សៀវភៅ​សរសេរ(មាន​ប៊ិច​ភ្ជាប់​ជាមួយ ឬ​ហៅ​ថា Digital book) ​វា​មិន​ដូច​ iPad ​មិន​ដូច​ទូរសព្ទ ក៏​ប៉ុន្តែ​វា​ស្រដៀង​នឹង Surface របស់ Microsoft។

​កុំព្យូទ័រ​ Foldable ThinkPad X1 នេះ​ជា​ប្រភេទ Prototype ​នៅ​ឡើយ​មិន​ទាន់​ចេញ​ផ្លូវ​ការ​នោះ​ទេ (តែ​ជំនាន់​បន្ទាប់​នឹង​មាន​ស៊ីម ​ខល​ចេញ-ចូល​បាន)។ ​ចំពោះ Specs ​គេ​ដឹង​ខ្លះៗ​ថា ​វា​បំពាក់​អេក្រង់ ១៣ អ៊ិញ ​ប្រើ CPU របស់ Intel ចំណែក RAM ទំហំ 3GB ​ឯ​ថ្ម​ គេរំពឹង​ថា​រស់​បាន​មួយ​ថ្ងៃ​ពេញ(តែប្រភពមិនបានបញ្ជាក់ទំហំ)។

​សម្រាប់​តម្លៃ​និង​ថ្ងៃ​លក់​នៅ​មិន​ទាន់​មាន​ការ​បង្ហើប​ណាមួយ​ឲ្យ​ដឹង​ទេ។ ដូច​នេះ​សូម​រង់​ចាំ​តាម​ដាន​ទាំង​អស់​គ្នា ​ក្រុម​ការងារ​នឹង​ព្យាយាម​ស្វែង​រក​ព័ត៌មាន​ជូន​បន្ទាប់​ទៀត៕

សូមទស្សនារូបរាងនិងវីដេអូ Foldable ThinkPad X1 ខាងក្រោម៖

Foldable ThinkPad X1 ធៀបនឹងកុំព្យូទ័រ

អត្ថបទទាក់ទង៖

ប្រភព៖ The Verge   ប្រែ​សម្រួល៖ រក្សា