ម៉ូតូកង់បី​ម៉ាក ATUL ​មាន​​លក្ខណៈ​ពិសេសអ្វីខ្លះ ទើប​អាច​ទទួល​ការគាំទ្រ​​នៅ​កម្ពុជាច្រើន​បែបនេះ?

  • 2019-05-16 05:07:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ម៉ូតូកង់បីម៉ាក ATUL (អាទុល) ផលិតឡើងតាំងពីឆ្នាំ១៩៧០ ហើយបច្ចុប្បន្ន ATUL គឺជារោងចក្រផលិតត្រីចក្រយានយន្ត (ម៉ូតូកង់បី) ដ៏ធំមួយក្នុងប្រទេសឥណ្ឌា ដែលមានបណ្តាញចែកចាយសរុបជាង ២១រដ្ឋ នៅប្រទេសឥណ្ឌា និងជាង ៦០០កន្លែងនៅទូទាំងពិភពលោក។

នៅក្នុងប្រទេសកម្ពុជាយើង ម៉ូតូកង់បីម៉ាក ATUL ជាម៉ាកម៉ូតូមួយដែលកំពុងត្រូវបានទទួលស្គាល់ និងគាំទ្រពីសំណាក់ អតិថិជនទាំងក្នុងរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្តនានាផងដែរ ដោយ ATUL បានផ្តល់នូវទំនុកចិត្ត និងផលិតផលដែលមានគុណភាព និងសុវត្ថិភាពខ្ពស់។

ជាង​នេះ​ទៅទៀត​ ម៉ូតូ​កង់៣ នេះ បាន​ភ្ជាប់មកជាមួយនឹងលក្ខណៈពិសេសៗជាច្រើនដូចជា កម្លាំងម៉ាស៊ីន 200cc មានសន្ទុះខ្លាំង ជាមួយបច្ចេកវិទ្យាស្អំប្រេងក្នុងម៉ាស៊ីន (Oil Cooler) កុងតាក់ផ្តាច់ប្រព័ន្ធភ្លើងពេលមានអាសន្ន រូបរាងធំទូលាយ បូមមុខ និងក្រោយធំ និងរឹងមាំ ងាយស្រួលបត់បែន ធន់នឹងការប្រើប្រាស់។ ម៉ូតូ​កង់៣ម៉ាក ATUL មាន​គ្រឿងបន្លាស់គ្រប់គ្រាន់ និងការធានារយៈពេល២ឆ្នាំពីក្រុមហ៊ុន និងមានបណ្តាយចែកចាយ និងជួសជុលសរុបជាង ២០កន្លែងទូទាំងប្រទេសកម្ពុជាយើង។

ម៉ូតូកង់បីម៉ាក ATUL ត្រូវបាននាំចូល និងចែកចាយផ្តាច់មុខនៅក្នុងប្រទេសកម្ពុជា ដោយក្រុមហ៊ុន ផេនដា ត្រេឌីង ឯ.ក (Panda Trading Co., Ltd.) ជាមួយម៉ាកសញ្ញា Gemini Paxx សម្រាប់ដឹកអ្នកដំណើរ និង Gemini Cargo សម្រាប់ដឹកទំនិញ។

ដើម្បីជាការតបស្នងទៅដល់ការគាំទ្ររបស់អតិថិជន ក្រុមហ៊ុនមានការផ្តល់ជូនយ៉ាងពិសេស ដោយរាល់ការទិញម៉ូតូកង់បីម៉ាកអាទុល ថ្មីមួយគ្រឿងនៅថ្ងៃនេះ លោកអ្នកនឹងទទួលបានទឹកប្រាក់ ១០០ដុល្លារ ត្រលប់ទៅវិញភ្លាមៗ ថែមជូនស្លាកលេខដោយឥតគិតថ្លៃ និងកញ្ជប់កាដូបន្ថែម (ស្ប្រ៉ាយពន្លត់អគ្គិភ័យ ១, ខ្សែអំប្រ៊ីយ៉ា ១, ខ្សែលេខ ២, ខ្សែលេខរ៉ឺយ៉ែ ១, Mp3 Player ១, អាវយឺត ១) ព្រមទាំងទទួលបានសន្លឹកឆ្នោតផ្សងសំណាង ១សន្លឹក ដែលអាចឈ្នះរង្វាន់ពិសេសដូចជា៖

១. ម៉ូតូកង់បី ATUL Gemini Paxx ចំនួន ៥រង្វាន់

២. ម៉ូតូកង់បី ATUL Gemini Cargo ចំនួន ៥រង្វាន់

៣. ប្រាក់សុទ្ធ ១០០០ដុល្លារ ចំនួន ១រង្វាន់

៤. ប្រាក់សុទ្ធ ៥០០ដុល្លារ ចំនួន ២រង្វាន់

៥. ទូរសព្ទ Smart Phone ជាច្រើនរង្វាន់

៦. ប្រេងម៉ាស៊ីនចំនុះ 0.8L ជាច្រើនរង្វាន់

កម្មវិធីនេះចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩។

ប្រញាប់ឡើង កុំអោយឱកាសដ៏អស្ចារ្យនេះកន្លងផុតអោយសោះ!! សម្រាប់ពត៌មានបន្ថែមសូមមកកាន់ទីតាំងលក់ម៉ូតូកង់បី ATUL ទាំងអស់ដែលនៅជិតលោកអ្នក ឬទំនាក់ទំនងមកលេខ៖ 069 77 88 14/ 089 77 88 14៕

អត្ថបទ៖ សុខ សុវត្ថិ