ថ្ងៃការមិត្តសំណព្វ សុខសោភា សោកស្ដាយផង ត្រេកអរផង រហូតលើកអនុស្សាវរីយ៍ជូរចត់លើស្ពានជ្រោយចង្វាជាមួយគ្នា
- 2019-05-16 05:11:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃការមិត្តសំណព្វ សុខសោភា សោកស្ដាយផង ត្រេកអរផង រហូតលើកអនុស្សាវរីយ៍ជូរចត់លើស្ពានជ្រោយចង្វាជាមួយគ្នា
ចន្លោះមិនឃើញ
លោក ព្រាប សុវត្ថិ បានខកខានចូលរួមមង្គលការ ឱក សុគន្ធកញ្ញា ដោយសារតែពេលនេះ លោកបាន និងកំពុងជាប់បេសកកម្មនៅសហរដ្ឋអាមេរិក។ ជាមួយគ្នា មាស សុខសោភា ក៏ខកខានដូចគ្នា ដោយសាមីខ្លួន ធ្លាយពាក្យសោកស្ដាយ មុនពេលបើកកកាយអនុស្សាវរីយ៍ជាមួយកូនក្រមុំរបស់លោក អ៊ឹង សុខលី។
តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន សោភា បានថ្លែងថា "ក្នុងនាមជាមិត្ររួមការងារម្នាក់ នាងខ្ញុំពិតជាមានអារម្មណ៍ថាសោកស្ដាយដែលមិនបានចូលរួមក្នុងថ្ងៃពិសេសមួយនេះ ហើយវាលើសពីសោកស្ដាយប្រសិនបើនាងខ្ញុំយកអារម្មណ៍ក្នុងនាមជាបងស្រីម្នាក់ ដែលមិនបាននិយាយពាក្យជូនពរដោយផ្ទាល់ដល់ប្អូនស្រីក្នុងថ្ងៃមង្គលដែលមានតែម្ដងក្នុងជីវិត។បើសិនជាមានវេទមន្ត នាងខ្ញុំនឹងធ្វើវាភ្លាមដើម្បីសម្រេចបំណងប្រាថ្នាចង់ចូលរួមកម្មវិធីអាពាហ៍ពិពាហ៍នេះ!”។
តារាចម្រៀងផលិតកម្មថោន បានបន្តទៀតថា សុគន្ធកញ្ញា គឺមិនត្រឹមតែជាមិត្ររួមការងារម្នាក់នោះទេ ប៉ុន្តែ ថែមទាំងជាប្អូនស្រីដ៍ល្អរបស់ខ្លួនថែមទៀត។ ដូច្នេះហើយ តារាចម្រៀងបានបន្តថា ពួកគេទាំងពីរ បានចែករំលែកអាថ៌កំបាំងជាច្រើនជាមួយគ្នា ព្រមទាំងបានឆ្លងកាត់នូវអនុស្សាវរីយ៍សប្បាយរីករាយរួមគ្នារាប់មិនអស់ទៀតផង។ ក្រៅពីនេះ សោភា ក៏នៅថ្លែងអរគុណ សុគន្ធកញ្ញា អំពីមេរៀនជីវិតជាអ្នកចម្រៀងនាពេលរាត្រី កំឡុងពេលដែលនាងខ្ញុំមកដល់រាជធានីភ្នំពេញដំបូង ព្រមទាំងការណែនាំដល់នាងឱ្យយល់ និងស្គាល់អំពីអ្វីទៅដែលជាភាពសប្បាយរីករាយ lol និងការកម្សាន្តជាមួយក្រុមការងារ។
តារាស្រី សង្កត់ធ្ងន់ថា "អនុស្សាវរីយ៍ដ៏ជូរចត់មិនអាចបំភ្លេចបាននោះ គឺពេលវេលាដែលកញ្ញា ជួយខ្ញុំផ្លាស់ប្ដូរសំបកកង់របស់ខ្ញុំទាំងកណ្ដាលយប់នៅលើស្ពានជ្រោយចង្វានៅពេលដែលយើងចេញពីច្រៀងជាមួយគ្នា។ សម្លាញ់ម្នាក់នេះ បងស្រីម្នាក់នេះ ពិតជារំភើប ត្រេកអរជាខ្លាំងដែលសម្លាញ់ ក៏ដូចជាប្អូនស្រីបានរកឃើញ ដៃគូជីវិត។ សូមអបអរសាទរ និងជូនពរពីចម្ងាយដល់ប្អូនស្រីកញ្ញា និងស្វាមីក្នុងថ្ងៃជ័យមង្គល ទទួលបាននូវសុខ សុភមង្គល និងស្រឡាញ់គ្នាជារៀងរហូត!!!”