មើល​សម្រស់ ឱក សុគន្ធ​កញ្ញា កាន់​តែ​ដូច​ព្រះនាង​ហើយ​ក្នុង​ពិធី​ក្រាប​ផ្ទឹម

  • 2019-05-16 08:03:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឱក សុគន្ធ​កញ្ញា បាន​ចូល​រោងការ​ក្លាយ​ជា​ប្អូន​ថ្លៃ​ថៅកែ​ផលិតកម្ម​របស់​ខ្លួន ក្រោយ​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​លោក អ៊ឹង សុខលី យ៉ាង​ឧឡារិក​នៅ​ថ្ងៃ​នេះ ដោយ​ថែម​ទាំង​បាន​ការ​ចូល​រួម​យ៉ាង​ខ្ពស់​ខ្ពស់​ពី​ថ្នាក់​ដឹកនាំ​ប្រទេស និង​មន្ត្រី​រដ្ឋាភិបាល​កំពូល​ៗ​ជា​ច្រើន​ទៀត។

មុន​ដល់​ពិធី​លៀង​ទទួល​ភ្ញៀវ​កិត្តិយស​ពិសា​អាហារ​ព្រលប់​នេះ កម្មវិធី​រៀប​មង្គល​ការ​ទាំង​មូល​របស់ ឱក សុគន្ធ​កញ្ញា បាន​ដំណើរ​ការ​តាម​ប្រពៃណី​ទំនៀមទម្លាប់ និង​បាន​ឆ្លង​ចូល​កម្មវិធី​ពី​មួយ​ទៅ​មួយ​ជា​បន្ត​បន្ទាប់។ នៅ​ខ្ទង់​ម៉ោង​ប្រមាណ ១០​ព្រឹក ព្រឹក​មិញ​នេះ កម្មវិធី​បាន​ឈាន​មក​ដល់​ពិធី​ក្រាប​ផ្ទឹម​ទទួល​ផ្កា​ស្លា​តាម​ទំនៀម។ នៅ​ក្នុង​កម្មវិធី​នេះ ម្ចាស់​បទ "ម៉ាប់ៗ" សម្រស់​កាន់​តែ​ត្រូវ​បាន​លើក​កម្ពស់បន្ថែម ស្រប​ពេល​ដែល​នាង​ជា​រាជិនី​ដែល​មាន​សម្ផស្ស​ផូរផង់ របស់​កូន​កំលោះ​រួច​ស្រេច​ទៅ​ហើយ។

តោះ...ទស្សនា​សម្ផស្ស សុគន្ធ​កញ្ញា និង​ទិដ្ឋភាព​ក្នុង​ពិធី​ក្រាប​ផ្ទឹម​ទទួល​ផ្កា​ស្លា​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា

អត្ថបទថ្មី