រំភើបណាស់! ទោះស្ថិតក្នុងសមរភូមិក្តៅ តែកងកម្លាំងកម្ពុជានៅ UN មិនរួញរាដើម្បីសន្តិភាពពិភពលោក

  • 2019-05-16 08:14:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 20

ចន្លោះមិនឃើញ

ខណៈ​ពេល​កំពុង​បំពេញ​បេសកកម្ម​ក្រោម​ឆត្រ​អង្គការ​សហប្រជាជាតិ (អ.ស.ប) កង​កម្លាំង​មួក​ខៀវ​កម្ពុជា បាន​ធ្វើ​កិច្ចការ​មនុស្ស​ធម៌​ក្រោម​ដំបូល​សន្តិភាព​ជូន​ពិភព​លោក ដោយ​គ្មាន​ការ​រើស​អើង។ កង​កម្លាំង​មួក​ខៀវ​កម្ពុជា​បាន​ធ្វើ​សកម្មភាព​នេះ ដោយ​មិន​រួញរា ទោះ​បី​ជា​មាន​បញ្ហា​ប្រឈម និង​គ្រោះថ្នាក់​អសន្តិសុខ​ អាកាសធាតុ​ ឬ​ជំងឺ​នានា​ នៅ​ក្នុង​តំបន់​បេសកកម្ម​ក៏ដោយ។ នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក កងកម្លាំង​រក្សា​សន្តិភាព​ជូន​ពិភពលោក។

កាល​ពី​២​ឆ្នាំ​កន្លង​ទៅ យោធិន​ចំនួន ៤រូប ដែល​បាន​ពលី​ជីវិត ក្នុង​ពេល​កំពុង​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព អង្គការ​សហប្រជាជាតិ នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល ដោយ​ត្រូវ​ក្រុម​ឧទ្ទាម​ធ្វើការ​វាយឆ្មក់ បាញ់​ប្រហារ មក​លើ​ក្បួន​រថយន្ត បណ្ដាល​អោយ​បាត់​បង់​ជីវិត។ សូម​បញ្ជាក់​ថា បើ​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ CNC បាន​សរសេរ​ថា កម្ពុជា​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​២៩ ខាង​បញ្ជូន​កង​កម្លាំង​រក្សា​សន្តិភាព​ទៅ​ក្រៅ​ប្រទេស ក្រោម​ឆត្រ​អង្គការ សហប្រជាជាតិ ក្នុង​ចំណោម​១២៤​ប្រទេស​នៅ​លើ​ពិភពលោក។ ចំណាត់​ថ្នាក់​លេខ​១៧ លើ​ការ​បញ្ជូន​កង​កម្លាំង ផ្នែក​នារី ហើយ​បើ​និយាយ​អំពី​តំបន់​នៅ​អាស៊ាន​វិញ កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ការ​បញ្ជូន​កង​កម្លាំង​រក្សា​សន្តិភាព ទៅ​ក្រៅ​ប្រទេស​ និង​លេខ២ សម្រាប់​ការ​បញ្ជូន​កង​កម្លាំង​ជា​នារី។

បច្ចុប្បន្ន​កម្ពុជា​មាន​កង​កម្លាំង​រក្សា​សន្តិភាព ដែល​បាន​ទៅ​បំពេញ​បេសកកម្ម​ក្រោម​ស្លាក​អង្គការ​សហប្រជាជាតិ នៅ​ប្រទេស​ចំនួន​ ០៨ ក្នុង​នោះ​មាន​ដូចជា៖ សាធារណរដ្ឋ​ស៊ូដង់ ស៊ូដង់​ខាងត្បូង លីបង់ សាយប្រ៊ឹស ស៊ីរី ឆាដ ម៉ាលី និង​អាហ្វ្រិក​កណ្ដាល។ កង​កម្លាំង​រក្សា​សន្តិភាព​ចំនួន ៧៩៩នាក់ កំពុង​បំពេញ​បេសកកម្ម នៅប្រទេសចំនួន៥ ក្នុង​នោះ​ក៏​មាន​កង​កម្លាំង​នារី ចំនួន៦២នាក់ផងដែរ៕

ប្រភពរូបភាព៖ ទំព័រ​ហ្វេសប៊ុក កងកម្លាំង​រក្សា​សន្តិភាព​ជូន​ពិភពលោក

អត្ថបទ៖ ពៅ រក្សា